ភ្នំពេញ៖ នៅព្រឹកនេះផលិតកម្ម Galaxy Navatra ចេញបទថ្មីមួយបទទៀតហើយ ដែលច្រៀងដោយលោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា ដែលបានបង្ហាញពីទេសភាពយ៉ាងស្រស់ស្អាតត្រជាក់ភ្នែករបស់ «កោះសង្សារ» ដែលជាកោឋានសួគ៌រ៉ូមែនទិចនៃទឹកដីរបស់ប្រទេសកម្ពុជា។

ទេសភាពដ៏ស្រស់ស្អាតនៅ «កោះសង្សារ»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទេសភាពដ៏ស្រស់ស្អាតនៅ «កោះសង្សារ»

ដោយបទចម្រៀងថ្មីនោះមានចំណងជើងថា «កោះអ្វី?» និពន្ធ Melody និងទំនុកច្រៀងដោយឧកញ៉ា ឡេង ណាវ៉ាត្រា និពន្ធបទភ្លេងដោយ ប្រុសម៉ៅ សម្រួលតន្ត្រីដោយ Numan ដឹកនាំសម្តែងដោយ Kate ថត និងកាត់តដោយ ដោយ Bannie និងរៀបចំការផលិតដោយ Manuth

ទេសភាពដ៏ស្រស់ស្អាតនៅ «កោះសង្សារ»

«កោះសង្សារ» ត្រូវបានគេដឹងថា ស្ថិតនៅកោះរ៉ុងភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា មានទេសភាពខ្សាច់សក្បុសហ៊ុមព័ទ្ធផ្ទះឈើប្រក់ស្បូវប្រណីតបានក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសច រនោះគឺជារមណីយដ្ឋាន «កោះសង្សារ» ដែលផ្សារភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិជីវៈចម្រុះ និងសត្វព្រៃ។ វាមានចម្ងាយ ២៩ គីឡូម៉ែត្រ ពីកំពង់ផែខេត្តព្រះសីហនុ រមណីយដ្ឋាននេះមានបុគ្គលិក ផ្ទះបាយ អ្នកច្នៃម៉ូដ អគារ និងមគ្គុទ្ទេសក៍សុទ្ធតែលំដាប់ផ្កាយ ហើយភ្ញៀវដែលប្រាថ្នាមកកម្សាន្តនៅទីនេះអាចធ្វើដំណើរតាមទូក ឬក៏ឧទ្ធម្ភាគចក្រក៏បាន។

ទេសភាពដ៏ស្រស់ស្អាតនៅ «កោះសង្សារ»

ដូចដែលប្រិយមិត្តបានជ្រាបស្រាប់ហើយថា ជាមួយនឹងការសម្រុកផលិតអាប៊ុមចូលឆ្នាំថ្មីនេះ ផលិតកម្ម Galaxy Navatra ត្រូវបានគេមើលឃើញថា គ្រប់ MV នៃបទចម្រៀងបានឲ្យក្រុមផលិតចុះទៅថតនៅតំបន់ទេសចរណ៍ជាច្រើនក្នុងន័យដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានានៅព្រះរាជាណាចក្រកម្ពុជាជំរុញកំណើនទេសចរណ៍ក្នុងស្រុកឲ្យកាន់តែទទួលបានការគាំទ្រច្រើន។

ទេសភាពដ៏ស្រស់ស្អាតនៅ «កោះសង្សារ»
ទេសភាពដ៏ស្រស់ស្អាតនៅ «កោះសង្សារ»
ទេសភាពដ៏ស្រស់ស្អាតនៅ «កោះសង្សារ»
ទេសភាពដ៏ស្រស់ស្អាតនៅ «កោះសង្សារ»
ទេសភាពដ៏ស្រស់ស្អាតនៅ «កោះសង្សារ»
ទេសភាពដ៏ស្រស់ស្អាតនៅ «កោះសង្សារ»

ចង់ដឹងថា បទថ្មី «កោះអ្វី?» របស់លោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា មានអត្ថន័យ ហើយនឹងមានទេសភាពស្រស់ស្អាតកម្រិតណានោះ សូមទស្សនាទាំងអស់គ្នាដូចខាងក្រោម៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម