កម្សាន្ត៖ ប្រិយមិត្ត ពុកម៉ែបងប្អូន ប្រាកដជាបានស្គាល់រួចមកហើយ អ៊ីណូ កំពូលតារាចម្រៀងប្រចាំផលិតកម្ម Sunday បានចេញបទចម្រៀងមួយបទ ដែលផ្ទុះការចាប់អារម្មណ៍ និង ប្រជាប្រិយភាពជាខ្លាំង កាលពីពេលថ្មីៗនេះ។
ក្នុងនោះដែរ មហាជនសង្កេតឃើញថាឃើញថា ប៉ុន្មានម៉ោងមុននេះ បទរ៉េប Talk Shit ដែលកំពុងពេញនិយម សម្រាប់យុវវ័យគ្រប់ស្រទាប់នោះ នៅពេលនេះ គឺបានចេញ MV ជាផ្លូវការហើយ។ ក្នុងនោះដែរ MV ចម្រៀងរ៉េបនេះដែរ គេឃើញថា អ៊ីណូ ជាតួសម្តែងដោយផ្ទាល់ជា អ្នកកាក់កបសម្បូរហូរហៀរលុយចាយមិនខ្វះ ក្រោយពីរូបលោកត្រូវរងទុក្ខ១០ឆ្នាំ រហូតទម្រាំលោកបានរួចផុតពីទុក្ខវេទនា បានឃើញពន្លឺនៃភាពជោគជ័យ អ្វីដែលគេសង្កេតឃើញ កាន់តែពិសេសនោះ គឺមានវត្តមានរបស់ តារាចម្រៀងជើងចាស់វស្សា គឺលោកតា ហួរ ឡាវី ជាតួសម្តែងមួយរូប និង តារាផ្សេងទៀតក្នុង MV ចម្រៀងនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ចំពោះចម្រៀងនេះ បានផ្តល់នូវអត្ថន័យអប់រំ ក៏ដូចជាបានឆ្លុះបញ្ចាំងពីសង្គមជាក់ស្តែង ដោយចង់សំដៅបែបនេះថា ពេលដែលក្រគ្មានអ្នកចង់ក្បែរ ចង់រាប់រកឡើយ នៅពេលដែលយើងមានវិញ មិនខ្វះអ្នកហែលហម ជាមួយអត្ថន័យបទចម្រៀងនេះ បានអធិប្បាយពីជីវិតផ្ទាល់ខ្លួនរបស់ អ៊ីណូ ថា៖ ពីមុន លោកត្រូវបានគេមើលងាយ តែយ៉ាងណាលោកបានតស៊ូជម្នះ រហូតដល់លោកទទួលជោគជ័យ ដូចក្នុងឃ្លាមួយនៃបទចម្រៀង បានបញ្ជាក់ថា បើកភ្នែកឱ្យធំៗ ដោយលោកឥឡូវមិនដូចមុនឡើយ។
ជាមួយគ្នានេះ បទចម្រៀង ក៏ចង់ផ្ញើរសារដល់ អ្នកដែលជួបការលំបាក ការមាក់ងាយ ឬ ឧបសគ្គក្នុងជីវិត កុំបោះបង់ ព្រោះថា ជីវិតមនុស្សយើង វាឡើងចុះដូចជាទឹករលកអញ្ចឹងដែរ គ្មានអ្នកណាសប្បាយ ឬក៏ កើតទុក្ខរហូតនោះឡើយ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]