រាជធានីភ្នំពេញ ៖ ពិតណាស់ ផលិតកម្ម"រាម" ជាផលិតកម្មថ្មី ដែលទើបនឹងសម្ពោធជាផ្លូវការ ក្នុងពេលថ្មីៗកន្លងទៅនេះ ដោយមានវត្តមានចូលរួម ពីរដ្ឋមន្ត្រីនៃក្រសួង វប្បធម៌និងវិចិត្រសិល្បៈថែមទៀត។

គួរបញ្ជាក់ផងដែរថា ខណៈពេល បើកសម្ពោធជាផ្លូវការនោះ ក៏មានពិធីទទួលស្វាគមន៍ តារាចម្រៀងថ្មី មាស សុខសោភាចូលក្នុងផលិតកម្មផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ខាងផលិតកម្មក៏បានបង្ហោះវីដេអូខ្លីភាគ១ ដែលគួរឲ្យទាក់ទាញមួយ ដែលក្នុងនោះ ក៏បានបង្កប់នូវបទថ្មីដំបូងរបស់ តារាចម្រៀងស្រី មាស សុខសោភាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមថា មហាជនពិតជា កោតសរសើរពីគុណភាពរូបភាព កម្រិតសម្លេង ព្រមជាមួយនឹងការតុបតែងសម្លៀកបំពាក់ ក៏ដូចជា ការសម្តែងរបស់តួនីមួយៗ ដែលមើលទៅហាក់បីដូចជា កំពុងតែរស់នៅក្នុងសម័យកាលបុរាណពិតៗដូច្នោះដែរ។ ជាមួយគ្នានេះ ក៏មានផ្ទុះការសរសើរពី វីដេអូថ្មីរបស់ផលិតកម្មមួយនេះគឺ ពិតជាមានគោលបំណងក្នុងការអភិរក្សវប្បធម៌ ប្រពៃណី ជាពិសេសបង្កើតការចងចាំល្អ ដល់ក្មេងជំនាន់ក្រោយថែមទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពនិង វីដេអូខាងក្រោម ៖

ទិដ្ឋភាពក្នុងថ្ងៃសម្ពោធ
វត្តមានរដ្ឋមន្ត្រីរបស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ
ទិដ្ឋភាពក្នុងពិធីសម្ពោធ
ទិដ្ឋភាពក្នុងពិធីសម្ពោធ
ទិដ្ឋភាពក្នុងពិធីសម្ពោធ
ទិដ្ឋភាពក្នុងពិធីសម្ពោធ
ស្រីអូន
តារាចម្រៀងស្រី មាស សុខសោភា
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូភាគ១ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា