ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា បានបង្ហាញពីសកម្មភាពស្វីតៗ ក្នុដំណើរកម្សាន្តជាមួយនឹង ប្តីរបស់ខ្លួន នៅឯសមុទ្រ ដោយពោរពេញដោយក្តីរីករាយសប្បាយចិត្តយ៉ាងខ្លាំងផងដែរ។

ជាក់ស្តែង តារាស្រីរូបនេះ បានបង្ហោះរូបភាពបង្ហាញពី ការដើរលេងលម្ហែអារម្មណ៍នៅសមុទ្រជាមួយនឹង ស្វាមីយ៉ាងផ្អែមល្ហែមនិង មានសេចក្តីសុខ តែម្តងហើយ ដោយអ្នកនាងបានស្លៀករ៉ូបពណ៍រាងខៀវចំណែក ខាងប្តីវិញគឺអាវសនិង ខោខ្លី ដោយទឹកមុខអ្នកទាំងពីរគឺបង្ហាញពីអារម្មណ៍ សោមន្សរីករាយជាមួយដំណើរកម្សាន្តលើកនេះយ៉ាងខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកអ្នកគាំទ្រវិញ ក៏សរសើរដល់ប្តីប្រពន្ធទាំងពីរ ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែមនាពេលកន្លង ទោះបីជារៀបការរាងយូរបន្តិចពិតមែនក៏ដោយចុះ ប៉ុន្តែការយកចិត្តទុកដាក់និង ក្តីស្រលាញ់គឺនៅតែមានដដែល៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកានិង ស្វាមី
ពេជ្រ សូលីកានិង ស្វាមី
ពេជ្រ សូលីកានិង ស្វាមី
ពេជ្រ សូលីកា កូននិង ស្វាមី
ពេជ្រ សូលីកានិង ស្វាមី (រូបថ្មី)
ពេជ្រ សូលីកានិង ស្វាមី (រូបថ្មី)
ពេជ្រ សូលីកានិង ស្វាមី (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា