ភ្នំពេញ៖ កាលពីពេលថ្មីៗ តារាសម្តែង ម៉ាដូណា បាននិយាយពីអារម្មណ៍ផុសចេញពីក្នុងចិត្ត នៅពេលដែលត្រូវមហាជនមួយចំនួនបាននិយាយមិនល្អពីលោកនិង បណ្តាភេទទី៣ផ្សេងៗទៀត។
ដោយឡែក ជាមួយនឹងកិច្ចសម្ភាសន៍ជាមួយនឹងពិធីករ អុឹម ជីវ៉ា តារាប្រុសរូបនេះបានបង្ហាញពីរឿងពិតដែល ត្រូវបានមនុស្សមួយចំនួននិយាយមើលងាយ រើសអើង សព្វបែបសព្វយ៉ាង ដោយសារតែលោកជាភេទទី៣ ប៉ុន្តែលោកក៏បានឆ្លើយតបទៅវិញថា ទោះបីជាលោក ជាភេទទី៣មែន ប៉ុន្តែលោកមិនបានធ្វើឲ្យនរណាក្តៅ ក្តៅក្រហាយ មិនបានឆក់ប្លន់គេ មិនបានប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមនិង ថែមទាំងចំណាយថវិកា ពេលវេលារបស់ខ្លួន ដើម្បីទៅជួយការងារសង្គមនិង អ្នកដែលខ្វះខាតផ្សេងទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីនេះទៀត តារាសម្តែង ម៉ាដូណា ក៏បានអំពាវនាវដល់មហាជនកុំឲ្យមានរើស អើង មើលងាយដល់ ភេទទី៣អី ព្រោះថា ពួកគេសុទ្ធត្រូវការសិទ្ធិសេរីភាពស្មើៗគ្នា មិនខុសពីអ្នកផ្សេងៗទៀតនោះឡើយ៕
សូមចុលទស្សនារូបភាពនិង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]