រាជធានីភ្នំពេញ៖ ពិតណាស់ កាលពីកន្លងទៅថ្មីៗនេះ ផលិតផលកម្មរាម ត្រូវបានដាក់សម្ពោធជាផ្លូវការ ហើយព្រមគ្នានោះ ក៏បានរៀបចំពិធីស្វាមគមន៍ តារាចម្រៀង មាស សុខសោភា ចូលក្នុងផលិតកម្មផងដែរ។
ជាមួយគ្នានេះ គេក៏បានកត់សម្គាល់ឃើញយ៉ាងច្បាស់ថា ម្ចាស់ផលិតកម្មរាមនោះគឺ លោកឧកញ៉ា ឈាង រ័ត្ន និងលោកជំទាវ សុន្ទរី នួន ហៅកាត់ ស្រីអូន សម្រស់ធម្មជាតិ។ ទន្ទឹមនឹង ការសម្ពោធដែលមាន តារាក្នុងវិស័យកម្សាន្តខ្មែរចូលរួមយ៉ាងច្រើនកុះករបែបនេះ ស្រីអូន និង តារាចម្រៀង មាស សុខសោភា បានបង្ហាញពីក្តីស្រលាញ់ប្រៀបបាននឹង បងប្អូនស្រីបង្កើត ដោយធ្វើរឿងនេះជាមួយគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា គេឃើញ តារាចម្រៀងរូបនេះ មានពាក់គ្រឿងអលង្ការ ឈុតពេជ្រ ដូចគ្នាបេះបិទនឹងឈុតអលង្ការរបស់ ភរិយាម្ចាស់ផលិតកម្មរាម។ នេះសបញ្ជាក់ថា អ្នកទាំងពីរពិតជាស្រលាញ់ រាប់អានគ្នាមិនធម្មតាទេ ដល់ថ្នាក់សុទ្ធចិត្តធ្វើឈុតពេជ្រឲ្យដូចគ្នា ដែលពោរពេញដោយការរចនាដែលគួរឲ្យទាក់ទាញបែបនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]