រាជធានីភ្នំពេញ ៖ ពិតណាស់ ធ្លាប់តែឃើញ តារាស្រី គង់ ចាន់ស្រីមុំ ផ្លាស់ប្តូររថយន្តជាញឹកញាប់ ដូចប្តូរខោអាវ ពេលនេះ អ្នកគាំទ្រគឺទទួលអារម្មណ៍ប្លែកចិត្តមិនស្ទើរទេ ក្រោយពេលតារាស្រីរូបនេះ បានប្តូរមកជិះម៉ូតូវិញ។

គួរបញ្ជាក់ផងដែរថា តាមការប្រាប់របស់ តារាស្រីរូបនេះ ក្នុងវីដេអូបានប្រាប់ឲ្យដឹងថា ម៉ូតូនេះ ត្រូវទិញយកក្នុងគោលបំណង ទុកជិះដើរលេងក្នុងសួន ឫទុកមានការងារណាមួយនៅម្តុំៗក្បែរផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែលពិសេសនោះ ម៉ូតូនេះ ត្រូវកម្មង់ពីបរទេស មិនមានក្នុងស្តុកក្នុងកម្ពុជាឡើយ ហើយតាមអ្វីដែលតារាស្រីរូបនេះបានបន្ថែមទៀតនោះគឺ វាមានតម្លៃរហូតទៅដល់ ៤ពាន់ដុល្លារឯណោះ។

ទន្ទឹមនឹងនេះ ប្រសិនបើយើង មើលពីចម្ងាយក៏ដឹងដែរថា ម៉ូតូនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយនឹងពណ៌ដែលឆើតឆាយ លឿងខ្ចីបែបនេះ មិនតែប៉ុណ្ណោះ ឃើញភ្លាមក៏លួចចិត្តចាប់អារម្មណ៍ប្រាថ្នាចង់ជិះដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖ 

គង់ ចាន់ស្រីមុំ ស្វាមី និង ម៉ូម់ូ
គង់ ចាន់ស្រីមុំ និង ម៉ូម៉ូ
គង់ ចាន់ស្រីមុំ និង ម៉ូម៉ូ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ