ភ្នំពេញ៖ សុភ័ក្រ កុសុម៉ា គឺជាពិធីការិនី ដ៏មានប្រជាប្រិយដ៏ខ្លាំងម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេង ដោយសារទេពកោសល្យ នៃវោហាស័ព្ទមិនចេះរីងស្ងួតនិង មានលក្ខណៈកំប្លែង ធ្វើឲ្យទស្សនិកជនពេញចិត្តយ៉ាងខ្លាំងតែម្តងហើយ។

ជាការពិតណាស់ ក្រៅពីទេពកោសល្យទាំងនេះ ពិធីការិនីរូបស្រស់មួយនេះ ក៏មានសម្ផស្សស្រស់ស្អាតមិនធម្មតា ដែលកន្លងមកកញ្ញាតែងបង្ហោះពីរូបភាពខ្លួន ដែលមើលទៅគឺមិនចាញ់តារាសម្តែងមួយចំនួនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង សុភ័ក្រ កុសុម៉ា បានទៅពង្រាយមន្តស្នេហ៍ដល់សមុទ្រ តាមរយៈសម្រស់ដ៏ស្រស់ផូរផង់ ជាមួយនឹងឈុតសម្រាប់ហែលទឹកយ៉ាងសុិចសុី គួបផ្សំនឹង រូបរាងដ៏គួរឲ្យក្នាញ់មិនស្គមនិង មិនធាត់ សក់ពណ៌ត្នោតលាយទង់ដែង ដែលស្ទីលលេងខ្លួន រូបរាងបែបនេះ គឺមានភាពពេញនិយមខ្លាំងនៅខាងអាមេរិកផងដែរ។

យ៉ាងណាមិញអ្នកគាំទ្រក៏បានសរសើរ ចំពោះសម្រស់ក៏ដូចជា ការតុបតែងខ្លួនរបស់តារាស្រីរូបនេះ ដែលមើលទៅមានលក្ខណៈប្លែកនិង មិនសាំភ្នែកពីសំណាក់មហាជន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា រូបទៅសមុទ្រ
សុភ័ក្រ កុសុម៉ា រូបទៅសមុទ្រ
សុភ័ក្រ កុសុម៉ា រូបទៅសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា