រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងស្រីខ្មែរជើងចាស់ ប៉ែន សុផានី ជាតារាសម្តែងដែល ទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជន តាមរយៈការសម្តែងដែលល្អគ្មានទាស់ ព្រមជាមួយនឹងសម្រស់ដែលក្មេងជាងវ័យ សាច់ចាំ មិនចេះចាស់ កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ រាល់ការសម្តែងរបស់តារាសម្តែងជើងចាស់រូបនេះ។
ជាមួយគ្នានេះ ក្រោយពេលរៀបការ ជាមួយនឹងស្វាមីផ្កាយពីរ ហើយឡើងងារជាលោក ជំទាវរួចមក តារាស្រីរូបនេះ ហាក់បីដូចជាស្ងប់ស្ងាត់ មិនសូវបានឃើញក្នុងកម្មវិធីទូរទស្សន៍ ឫការសម្តែងច្រើនដូចមុនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ក្រោយពីបានលេចឮចម្ងល់ទាំងនេះ លោកជំទាវ ប៉ែន សុផានី បាននិយាយបកស្រាយបញ្ជាក់យ៉ាងច្បាស់ថា នេះដោយសារតែ រូបគាត់ហាក់បីដូចជា មានសុខភាពមិនសូវរឹងមាំ ព្រោះមានជំងឺលើសឈាមប្រចាំកាយ ដូចនេះ ត្រូវរក្សាសុខភាពឲ្យបានល្អជាងពេលមុនៗ ម្យ៉ាងទៀត ក្រោយពេលរៀបការរួច គាត់ត្រូវបំពេញនាទីជាស្ត្រីមេផ្ទះ មើលថែស្វាមី មិនតែប៉ុណ្ណោះក៏មានចៅប្រុសម្នាក់ទៀត ដែលត្រូវមើលថែ លើសពីនេះក៏មានភាពមមាញឹកត្រៀមបើកម៉ាតលក់ទំនិញថ្មីមួយថែមទៀត ។
ក្នុងនោះដែរ រូបគាត់ក៏បានបន្ថែមថា ស្វាមីរបស់គាត់ក៏មិនសូវចង់ឲ្យរូបគាត់ ប្រលូកក្នុងសិល្បៈឲ្យខ្លាំងក្លាដូចមុន ព្រោះរូបគាត់មានវ័យកាន់តែជ្រេ សុខភាពក៏មិនសូវរឹងមាំត្រូវការសម្រាកគ្រប់គ្រាន់ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]