រាជធានីភ្នំពេញ ៖ ដូចដែរបានជ្រាបរួចមកហើយថា តារាសម្តែងជើងចាស់ លោកស្រី ប៉ែន សុផានី មានងារជាជំទាវ ក្រោយរៀបការតាមប្រពៃណីនឹងស្វាមីជាមន្ត្រីផ្កាយ២ ជាពោះម៉ាយកូន២នាក់ កាលពីឆ្នាំ២០២០កន្លងទៅ បើទោះបីអាយុរាងជ្រេទាំងប្តីប្រពន្ធក្តី តែលោកជំទាវ ប៉ែន សុផានី បញ្ជាក់ថាចង់បានកូនតូច ព្រោះស្វាមីនៅមានសុខភាពល្អនៅឡើយ។
មួយវិញទៀត តាំងពីរៀបការរួចមក តារាសម្តែងជើងចាស់រូបនេះ ដកឃ្លាពីការងារសិល្បៈច្រើន មិនសូវចេញសម្តែងក្នុងរឿងភាគ ភាពយន្ត ឬឡើងកម្មពិធីទូរទស្សន៍ច្រើនដូចមុនឡើយ ប៉ុន្តែស្របពេលស្ងប់ស្ងាត់នេះ មួយរយៈចុងក្រោយ អ្នកតាមដានតារាសម្តែងជើងចាស់រូបនេះ ក៏ចាប់អារម្មណ៍ពីក្មេងស្រីតូចម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាញឹកញយ គេឃើញលោកស្រី ប៉ែន សុផានី បង្ហោះរូបភាពជាមួយក្មេងស្រីនោះយ៉ាងស្និទស្នាលដូចជាម្តាយកូន លុះដល់មានហ្វេនៗសួរបញ្ជាក់ជា «ចៅស្រីមែនឬ» រូបគាត់បានបញ្ជាក់ច្បាស់ៗថាជា កូនស្រី ដែលធ្វើឲ្យហ្វេនៗសង្ស័យថា រយៈពេលបាត់មុខមាត់មិនសូវឃើញនោះ លោកស្រីអាចកំពុងក៏ថាបាន ព្រោះគិតមកដល់ពេលនេះ ក្មេងស្រីនោះអាយុជាង១ខួបទៅហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]