រាជធានីភ្នំពេញ ៖ ពិតណាស់ មនុស្សស្រីភាគច្រើន តែងប្រាថ្នាចង់បានស្វាមី បង្កើតគ្រួសារមួយដែលពោរពេញ ដោយសុភមង្គល តែទន្ទឹមនឹងនេះ ការសម្រេចចិត្តជ្រើសរើសខ្លះក៏បរាជ័យ និងខ្លះទៀតក៏ជោគជ័យ។ 

ទន្ទឹមនឹងនេះ ប្រសិនបើយើងក្រឡេកទៅមើល រង្វង់សិល្បៈខ្មែរបច្ចុប្បន្ន មានតារាជាច្រើនរូប ដែលបរាជ័យក្នុងជីវិតស្វាមីភរិយាលើកទី​១ពិតមែន តែក៏បានបើកចិត្តទទួលយកជីវិតរៀបការជាលើកទី ២រួចហើយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះ ប្រសិនយើងមើលឲ្យច្បាស់នោះ មានសិល្បការិនីប៉ុន្មានដួងនេះ ទោះបីជាមានសម្រស់ស្រស់ស្អាត ស្ទើរមិនជឿថាធ្លាប់មានកូននោះ បែរជាមិនគិតគូររឿងជីវិតរៀបការជាលើកទី២ បន្ទាប់ពីមានការបែកបាក់ក្នុងជីវិតអាពាហ៍ពិពាហ៍ដំបូង។ 

គួរបញ្ជាក់ផងដែរថា ទោះបី សម្រស់នៅគួរឲ្យទាក់ទាញ និងអាយុក្រាស់ពេកក៏ដោយ តែសិល្បការិនីទាំងនេះ ហាក់បីដូចជា បិទបេះដូងខ្លួន មិនទទួលយកដៃគូថ្មីណាម្នាក់ឡើយ នៅស៊ូចិញ្ចឹមបីបាច់កូន អោបក្រសោបកូន និងចាំមើលកូនធំធាត់ លូតលាស់ពេញរូបពេញរាង តែម្នាក់ឯង៕

ចង់ដឹងទេ ថាតើសិល្បការិនីទាំងនោះជានរណា តោះទៅមើលរូបភាពខាងក្រោម ៖

១. ពិធីការិនី យុគ ចិន្តា 

ពិតណាស់ ពិធីការិនី យុគ ចិន្តា ត្រូវបានមហាជនស្គាល់ថាជា ពិធីការិនីល្បីឈ្មោះមួយរបស់កម្ពុជា ព្រមជាមួយគ្នានេះ អ្នកនាងក៏មាន កូនស្រីពេញក្រមុំម្នាក់ផងដែរ។

អ្នកនាង យុគ ចិន្តា និងកូនស្រី
អ្នកនាង យុគ ចិន្តា និងកូនស្រី
អ្នកនាង យុគ ចិន្តា និងកូនស្រី

២. តារាសម្តែង ភិន សុដាលីស

តារាសម្តែងកំពុងផ្ទុះប្រជាប្រិយភាព ភិន សុដាលីស បន្ទាប់ពីលែងលះតាំងពីកូននៅក្នុងពោះ រហូតមកដល់កូនមានអាយុ​ ៤ឆ្នាំហើយក៏ពិតមែន តែតារាស្រីរូបនេះ ហាក់មិនបើកចំហចំណងស្នេហ៍ជាមួយនឹងដៃគូថ្មីណាម្នាក់នៅឡើយ។

 តារាសម្តែង ភិន សុដាលីស និងកូនស្រី
 តារាសម្តែង ភិន សុដាលីស
 តារាសម្តែង ភិន សុដាលីស

៣. តារាសម្តែង ទូច ស្រីល័ក្ខ

ក្រោយលែងលះជាមួយនឹងស្វាមីជនជាតិបរទេស ហើយវិលត្រលប់មកប្រទេសកំណើតវិញជាមួយកូនប្រុស រយៈពេលនេះ តារាសម្តែង ទូច ស្រីល័ក្ខ នៅមិនទាន់បើកបេះដូងទទួលអ្នកថ្មីមកជួសរបួសចាស់ខ្លួន ដោយព្រមនៅចិញ្ចឹមកូនប្រុសតែម្នាក់ឯង។

តារាសម្តែង ទូច ស្រីល័ក្ខ និងកូនប្រុស
តារាសម្តែង ទូច ស្រីល័ក្ខ និងកូនប្រុស
តារាសម្តែង ទូច ស្រីល័ក្ខ និងកូនប្រុស

៤.តារាចម្រៀង សុន ស្រីពេជ្រ

ពិតណាស់ តារាចម្រៀង សុន ស្រីពេជ្រ ទោះបីកូន២ហើយក៏ពិតមែន តែសម្រស់មិនបាក់ស្រុតសូម្បីតែបន្តិច។ គួរបញ្ជាក់ថា ទំនាក់ទំនងជាមួយនឹងស្វាមីត្រូវផ្តាច់តាំងពីពពោះកូនទី ២មកម្ល៉េះ តែរហូតដល់បច្ចុប្បន្ន តារាស្រីរូបនេះនៅមិនទាន់បង្ហើបប្រាប់ពីទំនាក់ទំនងថ្មីណាមួយឡើយ។

តារាចម្រៀង សុន ស្រីពេជ្រ និងកូនស្រី
តារាចម្រៀង សុន ស្រីពេជ្រ និងកូនប្រុស
តារាចម្រៀង សុន ស្រីពេជ្រ និងកូនស្រី

៥.ពិធីការិនី មាស ម៉ូលីណា

ពិតណាស់ ទោះមានសម្រស់នៅស្រស់ស្អាត ទាក់ទាញយ៉ាងណាក្តី តែពិធីករល្បីឈ្មោះ មាស ម៉ូលីណារូបនេះ នៅតែអោបក្រសោបកូនប្រុសទាំង៣ មិនខ្វាយខ្វល់ជាមួយនឹងដៃគូជីវិតថ្មី ក្រោយពេលបែកបាក់ជាមួយនឹងអតីតស្វាមីជាគ្រូពេទ្យរួចមក។

ពិធីករ មាស ម៉ូលីណា និងកូនប្រុសទាំង៣
ពិធីករ មាស ម៉ូលីណា និងកូនប្រុស
ពិធីករ មាស ម៉ូលីណា និងកូនប្រុស

៦.ពិធីការិនី យ៉ាន ស្រីពេជ្រ

ក្រោយពីប្រកាសលែងលះ ជាមួយនឹងអតីតស្វាមីក្នុងរយៈពេលខ្លីក៏ពិតមែន តែសម្រស់របស់ពិធីការិនីរូបនេះ គឺនៅគួរឲ្យស្រលាញ់ និងទាក់ទាញមិនចាញ់ក្រមុំៗឡើយ តែនៅឡើយមិនទាន់មានដំណឹងពី ដៃគូជីវិតនៅឡើយទេ ព្រោះបច្ចុប្បន្ន គេតែងឃើញរូបនាងតែងបង្ហោះរូបភាពជាមួយកូនរហូត។

ពិធីការិនី យ៉ាន ស្រីពេជ្រ និងកូនស្រី
ពិធីការិនី យ៉ាន ស្រីពេជ្រ និងកូនស្រី
ពិធីការិនី យ៉ាន ស្រីពេជ្រ និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស