រុស្សី៖ នៅក្បែរដងទន្លេ Markha ក្នុងតំបន់អាក់ទិកស៊ីបេរី រូបរាងសណ្ឋានដីបត់បែនដូចជាពស់បានធ្វើឱ្យអ្នកវិទ្យាសាស្រ្តទាល់គំនិត មិនដឹងថាវាកើតឡើងមកពីអ្វី។
កាលពីដើមសប្តាហ៍នេះ អ្នកស្រាវជ្រាវរបស់អង្គការណាសាបានបង្ហោះរូបភាពផ្កាយរណបជាបន្តបន្ទាប់ នៃទេសភាពដីបត់បែនដ៏ចម្លែក នៅលើគេហទំព័ររបស់ទីភ្នាក់ងារ Earth Observatory។ ថតដោយផ្កាយរណប Landsat 8 អស់រយៈពេលជាច្រើនឆ្នាំ រូបថតទាំងនោះបង្ហាញពីដីនៅសងខាងដងទន្លេ Markha មានរាងបត់បែននិងមានស្នាមឆ្នូតខ្មៅនិងស ឆ្លាស់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្នាមឆ្នូតនេះអាចមើលឃើញនៅគ្រប់រដូវទាំងបួន ប៉ុន្តែវាមើលឃើញកាន់តែស្អាតក្នុងរដូវរងារ នៅពេលព្រិលសធ្វើឱ្យឆ្នូតទាំងនោះលេចឡើងកាន់តែច្បាស់។
អ្នកជំនាញមួយចំនួនបានផ្តល់ការពន្យល់ដល់អង្គការណាសា អំពីស្នាមឆ្នូតទាំងនោះ។ ការពន្យល់មួយត្រូវបានលើកឡើងថា តំបន់នេះដែលជាតំបន់ខ្ពង់រាបស៊ីបេរីកណ្តាលត្រូវដណ្តប់ដោយដីកក (permafrost) ប្រហែល9ភាគរយនៃរយៈពេលឆ្នាំទាំងមូល ទោះបីជាវាម្តងម្កាលរលាយអស់ក្នុងរយៈពេលខ្លីក៏ដោយ។
ក្រុមអ្នកវិទ្យាសាស្ត្របានរាយការណ៍នៅក្នុងការសិក្សាមួយ ដែលត្រូវបានចេញផ្សាយក្នុងខែមករាឆ្នាំ2003 ក្នុង Journal Science ថា បំណែកដីដែលបង្កក រលាយ បន្ទាប់មកកកម្តងទៀត អាចចេញជាឆ្នូតរង្វង់ ឬឆ្នូតចម្លែកៗ ហៅថា patterned ground។ ស្នាមឆ្នូតកើតឡើងដោយសារដីនិងថ្មប៉ះគ្នាក្នុងកំឡុងពេលវដ្តកក (freeze-thaw cycle)។
ទោះជាមានទ្រឹស្តីនេះក៏ដោយ ក៏ patterned ground មួយផ្សេងទៀតគឺដូចជារង្វង់ថ្មនៃ Svalbard ប្រទេសន័រវេស នៅតែមានទំហំតូចជាងឆ្នូតដែលគេឃើញនៅស៊ីបេរីនេះដដែល។
ការពន្យល់មួយទៀតលើកឡើងថា វាអាចកើតឡើងដោយសារសំណឹក។ ឆ្នូតនេះស្រដៀងនឹងលំនាំ patterns នៅលើផ្ទាំងថ្មល្បាប់ដែលគេស្គាល់ថាជាដីស្រទាប់ layer cake geology។
លំនាំទាំងនេះកើតឡើងនៅពេលដែលព្រិលរលាយ ឬភ្លៀងធ្លាក់មកពីលើភ្នំចុះមកក្រោម បានធ្វើឱ្យដាច់បំណែកនៃថ្មល្បាប់ហូរចុះទៅក្រោមទៅជាគំនរ។ ដំណើរនេះបានធ្វើឱ្យដីល្បាប់មានរាងជាចំណិតស្រទាប់ៗ ដែលផ្នែកងងឹតគឺចោតជាង ឯភ្នែកភ្លឺគឺរាបជាង។
ប៉ុន្តែរហូតដល់តំបន់នេះអាចត្រូវបានសិក្សាយ៉ាងមុតមាំ វានឹងនៅតែជាចម្ងល់មួយរបស់ស៊ីបេរីដដែល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]