ភ្នំពេញ: តារាសម្តែងស្រី ដ៏មានសមត្ថភាព និងប្រជាប្រិយ អ្នកនាង សូដា នីតា ដែលពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរបានស្គាល់ថា អ្នកនាងជាតារាសម្តែង និងតារាបង្ហាញម៉ូតមួយរូប ដ៏មានសមត្ថភាព និងទេពកោសល្យនៅក្នុងរង្វង់សិល្ប: ហើយថែមទាំងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ត ថែមទៅទៀតនោះ កាលពីពេលថ្មីៗនេះ អ្នកនាងបានទទួលចំណងដៃនៃសេចក្តីស្នេហារបស់អ្នកនាង ជាមួយនិងស្វាមី ដោយអ្នកនាងសម្រាលបានកូនប្រុសមួយ ដែលមានសម្រស់ស្រស់ប្រិមប្រិយតែម្តង។

អ្នកនាងសូដានីតា និងស្វាមី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីសម្រាលបានកូនប្រុសរួច អ្នកនាង និងស្វាមី គឺលោក ស៊ិនសូ ម៉េងឃុន បានសម្រេចដាក់ឈ្មោះកូនយ៉ាងពិរោះគឺមានឈ្មោះថា ឃុន ដែលឈ្មោះនេះ ត្រូវបានហ្វេនៗរបស់អ្នកនាងលាន់មាត់សរសើរតែម្តង ភ្លាមៗនោះក៏ឃើញមានវត្តមានរបស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា បានទៅគួចដៃកូនប្រុសរបស់អ្នកនាង សូដានីតា ផងដែរ៕

ចង់ដឹងតើ កូនប្រុសរបស់អ្នកនាង សូដានីតា ស្រស់ស្អាត និងគួរឲ្យក្នាញ់យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម

កូនប្រុស អ្នកនាង សូដានីតា
អ្នកនាងចន ចាន់លក្ខណា
អ្នកនាងចន ចាន់លក្ខណា និងអ្នកនាង សូដានីតា
អ្នកនាងសូដានីតា ស្វាមី និងបុត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា