ភ្នំពេញ​៖ ថ្មីៗនេះយើងសង្កេតឃើញថា ស្ទើរតែគ្រប់ផលិតកម្មទាំងអស់នៅក្នុងស្រុកយើង កំពុងតែសម្រុកបញ្ចេញបទចម្រៀងជាច្រើន ដើម្បីត្រៀមសម្រាប់អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងនាពេលខាងមុខនេះ។

ក្រឡេកមកមើលផលិតកម្ម Galaxy Navatra ហាក់សម្រុកមុនគេតាំងពីដើមខែមករាកន្លងមក ដោយគ្រប់បទភាគច្រើនគឺជាប្រភេទបទឆ្លើយឆ្លងបែបប្រពៃណី និងមានរូបភាពត្រជាក់ភ្នែកផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ស្អាតៗស្ទើរតែទូទាំងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនាព្រឹកនេះ ផលិតកម្ម Galaxy Navatra ក៏បានបញ្ចេញបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ប្លែកមួយបទទៀតហើយ ដែលមានចំណងជើងថា «Oh My God» បកស្រាយដោយតារាស្រីកំពុងល្បីឈ្មោះ កញ្ញា តន់ ចន្ទសីម៉ា។ 

  បទ «Oh My God»

ហើយនៅក្នុងនោះដែរ ក៏មានការកោតសសើរជាខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុង Comment យូធូបរបស់ផលិតកម្ម Galaxy Navatra ថា បទភ្លេងពិរោះគួរឱ្យចង់រាំតាមតែម្តង៕

  កញ្ញា តន់ ចន្ទសីម៉ា

តោះ! បើចង់ជ្រាបច្បាស់សូមចូលមកទស្សនាបទ «Oh My God» របស់កញ្ញា តន់ ចន្ទសីម៉ា ទាំងអស់គ្នាដូចខាងក្រោមនេះ៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា