បរទេស៖ យានស្រាវជ្រាវ Perseverance របស់ណាសា ដែលថ្មីៗនេះបានចុះចតជាប្រវត្តិសាស្រ្តនៅលើផ្ទៃនៃភពអង្គារ គឺត្រូវបានបំពាក់ដោយ processor ដូចគ្នាដែលត្រូវបានប្រើនៅក្នុង iMac កាលពី23ឆ្នាំមុន។
ដូចដែលបានរាយការណ៍ដោយ NewScientist យាននេះប្រើឈីប PowerPC 750 processor ដែលជាបន្ទះឈីបដូចគ្នា ដែលត្រូវបានប្រើជាមួយកំព្យូទ័រ G3 iMac ក្នុងឆ្នាំ1998។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែកុំទាន់យល់ខុស ថ្វីបើបន្ទះ chipset ដូចគ្នាមែន តែការពិតវាមានភាពខុសគ្នា ដែលមួយជា version របស់ processor ដែលបានប្រើក្នុងកុំព្យូទ័រ និងមួយទៀតជា version របស់យានស្រាវជ្រាវអវកាស។ ឈីប processor ដែលប្រើនៅក្នុងយាន ត្រូវបានផលិតឡើងជាពិសេស ដើម្បីទប់ទល់នឹងសីតុណ្ហភាពពីចន្លោះ -67 ទៅ 257 អង្សាហ្វារិនហៃ (ពី -55 ទៅ 125អង្សាសេ) ហើយតម្លៃវាគឺ20ម៉ឺនដុល្លារឯណោះ មិនមែនលំៗនោះទេ។
ខួរក្បាលដំណើរការ PowerPC 750 processor គឺលេចធ្លោដាច់គេកាលពីជំនាន់នោះ ដោយវាមាន single-core មានល្បឿន 233MHz និងមានត្រង់ស៊ីស្ទ័រចំនួន6លាន (បើប្រៀបធៀបនឹងបន្ទះឈីបសព្វថ្ងៃ មួយមានចំនួន16ពាន់លាន) ព្រមទាំងផលិតឡើងផ្អែកលើទម្រង់ 32-bit។
Apple បានប្រើបន្ទះឈីប PowerPC នៅក្នុងកុំព្យូទ័រ Mac រហូតទាល់តែដល់ឆ្នាំ2005 ទើបប្តូរទៅប្រើឈីប Intel វិញ។ ឥលូវនេះ Apple បានឆ្លងកាត់ការផ្លាស់ប្តូរស្រដៀងគ្នានេះដែរ ដោយកំពុងបានផ្លាស់ប្តូរពីឈីប Intel ហើយងាកមកប្រើឈីប Apple silicon ផ្ទាល់ខ្លួននៅក្នុងកុំព្យូទ័រ Mac វិញម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]