ភ្នំពេញ: តារាសម្តែងប្រុសដ៏ល្បីល្បាញលោក អ៊ុន សុធា ដែលបងប្អូនបានស្គាល់លោកតាមរយ:ការសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើននោះ ហើយតែងនិយមសម្តែងជាតួអង្គឯកនោះ កាលពីប៉ុន្មានម៉ោងមុននេះ ប្រិយមិត្ត និងហ្វេនៗរបស់លោក បានទទួលនូវដំណឹងមរណ:ភាពដ៏សែនតក់ស្លុត ក្រោយពីបានដឹងថា បងប្រុសរបស់លោក បានចែកឋានទៅកាន់សុគតិភពបាត់ហើយ។

លោក អ៊ុន សុធា និងបងប្រុសលោក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជុំវិញមូលហេតុនៃការស្លាប់របស់បងប្រុសលោក  គឺបណ្តាលមកពីជំងឺមហារីកដ៏ធ្ងន់ធ្ងរ ដែលបងប្អូន និងប្រជាជនរាល់រូបបានស្គាល់ថា ជំងឺមហារីកនេះ ជាជំងឺមច្ចុរាជ ដែលអ្នកកើតហើយកម្រមានអ្នកជាណាស់ និងមិនទាន់មានបច្ចេកវិទ្យាណាមួយ អាចធានាបានជីវិតរបស់អ្នកជំងឺក្រោយពីកើតជំងឺនេះរួច និងអាចមានសុខភាពល្អដូចប្រក្រតីឡើយ។ ដោយឡែក ចំពោះដំណឹងមរណទុក្ខនេះ ត្រូវបានឲ្យដឹងតាមគណនីហ្វេសប៊ុក របស់លោក អ៊ុន សុធា បានបង្ហោះសារដ៏ឈឺចាប់នេះ ដោយលោកបានសរសរយ៉ាងដូច្នេះថា៖

  លោក អ៊ុន សុធា

គួររំលឹកផងដែរថា កាលពីកន្លងទៅ លោកក៏បានជួបទុក្ខម្តងរួចមកហើយ ក្រោយពីម្តាយលោក បានចែកឋានកាលពីពេលថ្មីៗ ហើយនៅពេលឥលូវនេះ លោកត្រូវបាត់បង់បងប្រុសរបស់លោកបន្តទៀត ដែលនេះជាដំណឹងដ៏សែនឈឺចាប់ និងពិបាកទទួលយកសម្រាប់លោក អ៊ុន សុធា ផ្ទាល់តែម្តង៕

លោក អ៊ុន សុធា និង អ្នកម្តាយ
បងប្រុស លោកអ៊ុន សុធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន សុធា