ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ លោកស្រី ចាន់ តារាទី បានបើកហាងគុយទាវមួយជាមួយនឹង កូនប្រុស ដើម្បីឆ្លៀតរកចំណូលបន្ថែមចូលក្នុងគ្រួសារ ដើម្បីកុំឲ្យថ្ងៃមុខទៅពេលមានការខ្វះខាតពិបាក និង ខ្លាចគេដៀលថា អ្នកសិល្បៈពេលខ្វះខាតសុំតែជំនួយ។
ដោយឡែក តាមរយៈកិច្ចសម្ភាសជាមួយនឹង លោក អុឹម ជីវ៉ា តារាសម្តែងស្រីរូបនេះក្រៅពីអាជីពជាអ្នកសិល្បៈ ក៏បានទើបតែបើកហាងគុយទាវជាមួយកូនប្រុស ត្រូវជួបនឹងវិបត្តិកូវីដ១៩ ធ្វើឲ្យមានផលវិបាកត្រង់ចំណូលថយចុះប្រហែលជាពាក់កណ្តាល ដែលធ្វើមានការពិបាកដល់ការបង់ប្រាក់ថ្លៃជួលផ្ទះដែលមាន តម្លៃ៦៥០ដុល្លារក្នុងមួយខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីនេះទៀត អ្នកនាង ក៏បានបង្ហាញគោលជំហររឹងមាំ ដោយប្រឹងប្រែងធ្វើការ ពុះពារ មិនព្រមចុះចាញ់ព្រហ្មលិខិត ហើយ ដោយខ្លាចថ្ងៃអនាគតពេលខ្លួន ឈឺឬ ខ្វះខាត អាចនឹងទៅរកជំនួយពីសប្បុរសជន ធ្វើឲ្យមានមនុស្សមួយចំនួនតូចនិយាយថា តារាៗពេលឈឺ រកតែការជួយជ្រោមជ្រែង។
ចំណែកហ្វេនៗ វិញក៏បានគាំទ្រនូវការលើករបស់ លោកស្រី ចាន់ តារាទី ដែលតស៊ូបន្ថែមមុខរបរ ដោយខិតខំប្រឹងប្រែងដោយខ្លួនឯង ក្រៅពីនេះទៀតពួកគេបានជួយគាំទ្រ ដោយបានទិញអាហារនៅហាងរបស់លោកស្រី ដើម្បីលើកទឹកចិត្តដល់អ្នកសិល្បៈផងដែរ៕
ប្រភព៖ សិល្បករកម្ពុជា
សូមចូលទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]