ភ្នំពេញ៖ ក្រោយមានផ្ទុះការឆ្លងកូវីដ១៩ ក្នុងចំណោមសិល្បករសិល្បការិនីនៅក្នុងផលិតកម្មរស្មីហង្សមាស រួចមកសង្កេតឃើញមានតារាប៉ុន្មានដែលមានផ្ទុកនូវវីរុសនេះដូចជា ណុប បាយ៉ារិទ្ធ សុគន្ធ និសា វី ឌីណែត ជាដើម។
តួយ៉ាង ទោះបីជាអត្រាការឆ្លងមានច្រើនពិតមែន ប៉ុន្តែនៅមានតារាមួយចំនួនធំផ្សេងៗទៀត ដែលបានធ្វើតេស្តអវិជ្ជមានលើកទី១ ប៉ុន្តែត្រូវទាមទារការសើបអង្កេតបន្ថែមទៀត រហូតដល់ការធ្វើតេស្តម្តងទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងតារាចម្រៀង សុខ ស្រីនាង បានធ្វើរកវីរុសកូវីដ១៩រួចហើយ ដោយទទួលបានលទ្ធផលអវិជ្ជមានជាលើកទី១រួចហើយ ប៉ុន្តែកញ្ញានៅតែបន្តការធ្វើចត្តាឡីស័ករហូតដល់រយៈពេល១៤ថ្ងៃផង ដើម្បីធានាថាខ្លួនគ្មានផ្ទូកវិរុសប្រភេទនេះឡើយ។
យ៉ាងណាមិញ សុខ ស្រីនាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូននិង អ្នកគាំទ្រទាំងអស់ដែលខ្វល់ខ្វាយពីសុខភាពរបស់ខ្លួន ក្រៅពីនេះតារាស្រីរូបនេះក៏ បានសំណូមពរឲ្យប្អូនទាំងអស់គ្នាថែសុខភាពនិង ការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]