ភ្នំពេញ៖ អាចនិយាយបានថាវីរុសកូវីដ១៩ គឺជាវីរុសកំពុងតែមានវាយលុកខ្លាំងនៅជុំវិញពិភពលោកនិង ជាថ្មីៗនេះបានលុកលុយខ្លាំងចូលនៅក្នុងសហគមន៍ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងបានយ៉ាងឆាប់រហ័សខ្លាំងជាងរលកទី២ផងដែរ។
ជាការពិតណាស់ មិនតែប្រជាជននោះទេ ដែលបានឆ្លងជំងឺកូវីដ១៩ សូម្បីតែពិធីការនីនិង តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស មួយចំនួនក៏បានឆ្លងនេះដែរ ដែលក្នុងពេលបច្ចុប្បន្ននេះ លោកស្រីកែវ ចាន់និមល លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធនិសានិង កញ្ញា វី ឌីណែតរួមទាំងគ្រួសារ ដែលសុទ្ធសឹងតែកំពុងតែសម្រាកព្យាបាលនៅកន្លែងចត្តាឡីស័កនិមួយៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ដោយសារតែឃើញទិដ្ឋភាពបែបនេះទើបតារាចម្រៀងផ្សេងៗមួយចំនួន បានជូនពរនិង ផ្តល់ជាកំលាំងចិត្តដល់សិល្បករសិល្បកររួមជំនាន់ទាំងអស់ដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ១៩ ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីឆាប់បានមកវិលត្រឡប់មកបម្រើការងារតាមផលិតកម្មរៀងៗវិញ។
តោះបងប្អូនទាំងអស់ចង់ដឹងទេថា មានតារាណាខ្លះដែលជួយលើកទឹកដល់តារាដែលកំពុងតែផ្ទុកវីរុសកូវីដ១៩?
១. លោកព្រាប សុវត្ថិ (ផលិតកម្មកាឡាក់ស៊ី ឡេងណាវ៉ាត់ត្រា)
២. កញ្ញាមាស សុខសោភា (ផលិតកម្មរាម)
៣. កញ្ញាសុខ ពិសី (ផលិតកម្មសានដេ)
៤. លោកខេម (ផលិតកម្មកាឡាក់ស៊ី ឡេងណាវ៉ាត់ត្រា)
៥. លោកចឹម (ផលិតកម្មសានដេ)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]