រាជធានីភ្នំពេញ ៖ ពិតណាស់ ការបញ្ចេញមតិ ជាសេរីភាពរបស់មនុស្សគ្រប់គ្នា ហើយទៀតសោត មនុស្សម្នាក់ៗមានសិទ្ធិ ក្នុងការបញ្ចេញមតិទៅកាន់សាធារណៈ។ ជាមួយគ្នានេះ ការបញ្ចេញមតិខ្លះអាចជា កម្លាំងទឹកចិត្តជំរុញឲ្យយើងបន្ត តែខណៈនោះ ការបញ្ចេញមតិខ្លះ ក៏អាចធ្វើឲ្យទឹកចិត្ត ទំហំតស៊ូរបស់មនុស្សម្នាក់ត្រូវបញ្ចប់ដូចគ្នា។
ទន្ទឹមនឹងនោះ តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ក៏បានជួបប្រទះរឿងនេះផងដែរ តែនោះគឺ ជាការបញ្ចេញមតិ រិះគន់បែបជាន់ពន្លិច។ មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ត្រូវជួបការរិះគន់ជាសាធារណៈនេះ ស្របពេលខ្លួន មានវ័យទើបតែ ១៦ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា តារាចម្រៀងរូបនេះ បានទទួលមតិរិះគន់បែបរិះគន់ ពីបងប្អូនមួយចំនួន ក្រោយពេលខ្លួនបាន ចូលរួមប្រឡងចម្រៀង The Voice Cambodia រូបនាងក៏បានបន្តថា ខ្លួនទទួលការវាយប្រហារតាមរយៈការបញ្ចេញមតិក្នុងបណ្តាញសង្គមហ្វេសប៊ុក រឿងខ្លួនច្រៀងបទ ជាភាសាអង់គ្លេស មិនមែនជាភាសាខ្មែរ។ ក្រោយពេលបានអានរួច ខ្លួនចាប់ផ្តើមខ្លាចប្រឈមមុខនឹង មនុស្សក្នុងសង្គម ហើយធ្វើឲ្យអារម្មណ៍ខ្លួនក្រៀមក្រំយ៉ាងខ្លាំង ដល់ថ្នាក់គ្មានចិត្តក្លាហានក្នុង ការបើកហ្វេសប៊ុកមើលថែមទៀត ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]