ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការផ្ទុះឆ្លងវិរុសកូវីដ១៩រលកទី៣ នៅតាមសហគមន៍នានា ដោយមិនលើកលេងសូម្បីតែតារាចម្រៀងឬ តារាសម្តែងឡើយ ជាពិសេសគឺសិល្បករ សិល្បការិនីមួយដែលទើបនឹងឆ្លងប៉ុន្មានថ្ងៃមុននេះឯង។
ជាការពិតណាស់ វីរុសប្រភេទថ្មីនេះមិនបានរើសមនុស្សឡើយ ដោយគ្រប់គ្នាសុទ្ធអាចឆ្លងបានគ្រប់ៗគ្នា មិនប្រកាន់អាយុ ភេទ វណ្ណៈ ជាតិសាសន៍នោះឡើយ ចំណែកការឆ្លងគឺរបស់វាវិញគឺមានលក្ខណៈលឿនខ្លាំង ជាពិសេសគឺអាចឆ្លងតាមការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ដូច្នេះពេលយើងមិនអាចដឹងនរណាមានផ្ទុកឬ អត់នោះទេ លុះត្រាតែដល់ថ្ងៃដែលជំងឺចេញរោគសញ្ញា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ប៉ុន្មានថ្ងៃមកនេះតារាសម្តែង សូដា នីតា បានលឺពាក្យផ្ទាល់មាត់នៅមន្ទីរពេទ្យថា «ឲ្យតែឃើញតារាឥឡូវខ្លាចហ្មង» ដែលសម្តីនេះ ធ្វើឲ្យអ្នកនាងបានសរសេរជាសារខ្លីមួយបកទៅវិញតាមរយៈបណ្តាញសង្គមថា៖
សារដែល តារាសម្តែងសូដា នីតា បានសរសេរធ្វើឲ្យហ្វេនៗនិង មហាជនមានការគាំទ្រយ៉ាងខ្លាំង ព្រោះថាពេលនេះមិនមែនជាពេលដែលត្រូវបន្ទោសគ្នាឡើយ ផ្ទុយទៅវិញគឺពេលយើងត្រូវតែរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលទៅវិញនោះទេ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]