រឿងគូជីវិតមិនអាចទាយដឹងមុនឡើយ គ្រាន់តែយូរនឹងឆាប់ប៉ុណោ្ណះយើងគង់តែរកដៃគូល្អម្នាក់បាន តែយ៉ាងណាមិញ អ្នកពុំគួរយករឿងគូជីវិតមកធ្វើជារឿងធំសម្រាប់ការរស់នៅប្រចាំថ្ងៃពេកដែរ ព្រោះថានៅម្នាក់ឯងក៏ល្អណាស់ដែរ។ ល្អត្រង់អ្នកអាចមានសិទ្ធសេរីភាព ចង់ធ្វើអ្វីដែលអ្នកចង់ធ្វើព្រមទាំងរឿងជាច្រើនទៀត។ ហើយខាងក្រោមនេះជាអត្ថប្រយោជន៍ដែលអ្នកនៅទំនេរមិនទាន់មានគូ អាចទទួលបានពីវា៖
៥. សន្សំលុយល្អជាងមានដៃគូ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះចង់ ឬមិនចង់ ពេលមានទំនាក់ទំនងស្នេហា អ្នកត្រូវតែចំណាយលុយច្រើនជាងពេលធម្មតា។
៤. មានសេរីភាពលើជីវិតខ្លួនឯង
បើអ្នកជាមនុស្សស្រលាញ់សេរីភាពខ្លាំង នៅលីវសិនជារឿងល្អបំផុត ព្រោះពេលមានដៃគូរអ្នកអាចត្រូវការពេលវេលារួមគ្នាជាមួយសង្សាររបស់អ្នក នោះពេលវេលាសម្រាប់ខ្លួនឯងអាចហ្នឹងមានតិចតួច។
៣. រៀបចំផែនការជីវិតបានកាន់តែល្អប្រសើរ
ស្នេហាជាអ្វីដែលមនុស្សត្រូវឆ្លងកាត់ក្នុងជីវិត ប៉ុន្តែគោលដៅក៏សំខាន់មិនចាញ់គ្នាប៉ុន្មានដែរ។
២. មានឱកាសសម្រាប់រាប់អាន និងស្គាល់មនុស្សថ្មីៗបានច្រើន
មុនពេលមានស្នេហា អ្នកគួរតែស្គាល់មិត្តភ័ក្ដិបុរសៗមួយចំនួន ដើម្បីស្វែងយល់ និងសង្កេតមើលដើម្បីប្រៀបធៀបពីចំណុចខុសគ្នារវៀងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
១. មានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើរឿងផ្ទាល់ខ្លួន
គ្រប់ពេលវេលាទាំងអស់ អ្នកមានជម្រើសច្រើន ដើម្បីធ្វើរឿងផ្សេងៗ ដែលខ្លួនចូលចិត្ត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]