ភ្នំពេញ៖ ជាការពិតណាស់ មហាជនជាច្រើនប្រាកដជាបានស្គាល់ច្បាស់មមកហើយពី តារាស្រីដ៏មាន ទេពកោសល្យទាំងការ សម្ដែង និងជាពិធីការិនីដ៏ល្បី ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង បើទោះបីជារូបនាងមានគ្រួសារ និងបុត្រហើយក្តី លើសពីនេះនាងមានជំនួញអាជីវកម្មជាច្រើននៅក្នុងដៃផងដែរ។
យ៉ាងណាមិញ បើក្រលេកមកមើលពីរង្វង់គ្រួសាររបស់អ្នកនាង គង់ចាន់ ស្រីមុំ វិញគឺពោរពេញទៅដោយស្នាមញញឹម និងសុភមង្គលជាមួយនិងភាពផ្អែមល្ហែមមិនណយនោះទេ។ លើសពីនេះ នាងតែងតែបង្ហោះពីជីវិតគ្រួសារ ចែករំលេកសេចក្តីសុខរបស់ខ្លួន តាមបណ្ដាញសង្គម ជាមួយនិងស្វាមីដ៏ស្រស់សង្ហារបស់ខ្លួនធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនស្ទើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងកាលពីថ្មីនេះ នៅលើគណនីរបស់អ្នកនាងផ្ទាល់ នាងបានបង្ហោះពីសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើល របស់ស្វាមី ជាមួយនិងការរៀបចំសម្លៀកបំពាក់ រៀបចំទុកដាក់ អ៊ុតខោអាវឲ្យភរិយា ដែលសកម្មភាពទាំងនេះបានធ្វើឲ្យអ្នកគ្រប់គ្នាច្រណែន និង អ្នកនាងជាខ្លាំងដែលបានស្វាមីចេះជួយមើលថែយកចិត្តទុកដាក់ និងមិនប្រកាន់ខ្លួនបែបនេះ។ នេះបញ្ជាក់ឲ្យឃើញថារាល់ភាពស្រស់ស្អាតរបស់ អ្នកនាង គង់ ចាន់ស្រីមុំ ដែលគ្រប់គ្នាបានឃើញជាហូរហែនោះ គឺមួយភាគធំបានមកពីការ ជួយរបស់ស្វាមីនាងជានិច្ច។
តាមរយៈសកម្មភាពទាំងនេះ មានមហាជនជាច្រើនបានសរសើរ មិនដាច់ពីមាត់និងច្រណែន ពីជីវិតតារាស្រីរូបនេះដែលពោពេញ ទៅដោយសុភមង្គល ដែលមានស្វាមីចេះយល់ពីទុក្ខធុរៈ និងស្នាមញញឹមជានិច្ច៕
សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]