ភ្នំពេញ៖ គង់ សង្វារដានី គឺជាតារាចម្រៀងមួយរូបដែលបានការគាំទ្រខ្លាំងពីស្រទាប់បេះដូចយុវវ័យកាលពីពេលកន្លងមក ដោយប្រជាប្រិយភាពរបស់លោកពេលនោះគឺអាចនិយាយថានៅក្នុងកម្រិតស៊ុបភើស្តាតែម្តង។
ជាការពិតណាស់ តារាប្រុសរូបនេះ បានសាងកេរ្តិ៍ល្បីរន្ទឺខ្លាំង នៅក្នុងផលិតកម្ម SSB កំឡុងឆ្នាំប្រហែលជា២០០៦ ដោយបទចម្រៀង «ដួងចិត្តឯកា» ហើយចូលឆ្នាំ២០០៧ក៏មានបទមួយទៀតដែលធ្វើឲ្យភាពល្បីល្បាញលោកកាន់តែខ្លាំងជាងមុននោះគឺបទ «មិនបានត្រៀមចិត្ត»ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីពេលថ្មីៗនេះ គង់ សង្វារដានី បានបង្ហាញមុខសាជាថ្មីដោយធ្វើកាបកស្រាយនូវបទចម្រៀងចាស់របស់លោកដដែល ដែលមានចំណងជើងថា «មិនបានត្រៀមចិត្ត» យ៉ាងពិរោះរណ្តំចិត្ត ទោះបីជាលោកបានបាត់មុខពីសិល្បៈអស់រយៈពេលយូររកន្លងក្តីក៏ប៉ុន្តែរូបសម្បត្តិនិង សម្លេងគឺហាក់បីដូចជាមិនបានប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។
ចំពោះទស្សនិកជនវិញក៏បាននាំគ្នាសរសើរដល់សម្លេងក៏ដូចរូបសម្រស់របស់ តារាប្រុសរូបនេះដែរ ដែលនៅតែមានសម្លេងស្រដៀងប្រហាក់ប្រហែលនឹងប៉ុន្មានឆ្នាំមុនដដែល មិនប្រែប្រួលអ្វីខ្លាំងនោះសោះឡើយ៕
សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]