ភ្នំពេញ៖ ទោះបីជា បច្ចុប្បន្ននេះ តារាចម្រៀង គង់ សង្វារដានី ដែលត្រូវជាប្អូនប្រុសបង្កើតពិធីការិនីអ្នកនាង គង់ សុជាតិ ហាក់ឃ្លាតឆ្ងាយពីសិល្បៈ ព្រោះរវល់ជាមួយមុខរបរផ្ទាល់ខ្លួន និងសាងគ្រួសារយ៉ាងមានក្ដីសុខពិតមែន ប៉ុន្តែរូបលោក នៅតែជាអាយដលដែលគ្រប់គ្នាចាំមិនភ្លេច ជាមួយបទចម្រៀងដ៏ល្បីកាលពីជាង ១០ឆ្នាំមុនរបស់លោក គឺបទ «មិនបានត្រៀមចិត្ត»។
ពិតណាស់ កាលជំនាន់នោះ គង់ សង្វារដានី ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងប្រុសវ័យក្មេងដែលមានរូបរាងតូចល្អិត តែរូបសម្បត្តិស្រស់សង្ហា មុខមានមន្តស្នេហ៍នរណាក៏សរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ពេលវេលារំលងហួសជាច្រើនឆ្នាំ បើយើងក្រឡេកមកមើលរូបថតពីមុនៗរបស់លោក ប្រៀបជាមួយពេលនេះ យើងឃើញថា គង់ សង្វារដានី នៅតែសង្ហាដដែល មិនទាន់ចាស់តាមអាយុនោះឡើយ ឬអាចនិយាយបានថា លោកកាន់តែសង្ហាជាងមុនទៅទៀត ព្រោះការតុបតែងខ្លួនរវាងជំនាន់មុន និងពេលនេះ គឺផ្លាស់ប្ដូរទៅតាមសម័យកាលមួយបែបម្នាក់៕
ទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]