ភ្នំពេញ៖ ក្នុងអាល់ប៊ុមឆ្នាំថ្មីនេះ ផលិតកម្ម Galaxy Navatra ហាក់បញ្ចេញបទចម្រៀងថ្មីៗឲ្យតារាស្រីវ័យក្មេង អ៊ុក សុវណ្ណារី ច្រើនគួរឲ្យកត់សម្គាល់ ដែលនេះហាក់ចង់បង្ហាញឱ្យឃើញថា ខាងផលិតកំពុងលើកតារាចម្រៀងស្រីវ័យក្មេងរូបនេះ ដើម្បីបំបែកទីផ្សារចម្រៀងនាពេលបច្ចុប្បន្ន។

តាមការសង្កេតឃើញថា តារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារី ក៏ត្រូវបានផលិតកម្ម Galaxy Navatra សម្រុកផលិតបទចម្រៀងឲ្យនាងជាច្រើនបទនៅក្នុងអាល់ប៊ុមពិសេសេមួយ ដែលសុទ្ធតែទទួលបាននូវការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់។ ហើយនៅក្នុងនោះផងដែរ គ្រប់បទចម្រៀងនីមួយៗរបស់ អ៊ុក សុវណ្ណារី សុទ្ធសឹងតែសម្រិតសម្រាំងតាមបែបប្រពៃខ្មែរបានយ៉ាងល្អ គួបនឹងសម្លេងដ៏ស្រទន់ពីធម្មជាតិរបស់នាងថែមទៀត រឹតតែធ្វើឱ្យមានការទាក់ទាញខ្លាំងមិនស្ទើនោះទេ៕






តោះ! ចង់ជ្រាបច្បាស់យ៉ាងណា សូមរីករាយស្តាប់នូវបទចម្រៀងទាំងអស់នេះដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]