រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងឯករាជ្យ លោក ម៉ា ច័ន្ទបញ្ញា មួយរយៈចុងក្រោយនេះ ហាក់បីដូចបាត់មុខស្ងាត់សំនៀង ពីវិថីសិល្បៈច្រើនដែរ ដែលធ្វើឲ្យមហាជនក៏ដូច អ្នកគាំទ្រ ឆ្ងល់ស្ទើរគ្រប់គ្នា។
ទន្ទឹមនេះ រូបលោកបានប្រាប់ឲ្យដឹងថា នេះដោយសារតែខ្លួនមានភាពរវល់ផ្ទាល់ខ្លួន ជាមួយក្រុមការងារ ផលិតវីដេអូ ហេតុនេះហើយ ទើបមិនសូវជាមានបទចម្រៀងចេញថ្មីបែបនេះ ប៉ុន្តែយ៉ាងណាក្តី មិនយូរទេ រូបលោកនឹងបញ្ចេញស្នាដៃបន្ទាប់នេះ ដែលជាការនិពន្ធ ក្នុងការលើកទឹកចិត្តដល់ គ្រូពេទ្យជួរមុខដែលកំពុងព្យាបាលជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ក្នុងពេលស្របគ្នានេះ រូបលោក ក៏បានបង្ហើបប្រាប់ពី រឿងដែលមហាជន ភ្ញាក់ផ្អើលខ្លាំងក្រោយ ពេលឃើញរូបរាងលោក ប្រែប្រួលយ៉ាងរហ័សបែបនេះ តែយ៉ាងណាមិញ រូបលោកបានបន្ថែមថា នេះដោយសារវិបត្តិស្នេហា ដែលនៅសេសសល់ពីអតីតរបស់ខ្លួន ហើយម៉្យាងទៀត ដោយសារតែ រយៈកាលនេះជា បរិបទការរីករាលដាលនៃជំងឺកូវីដ១៩ ដូចនេះទើបធ្វើឲ្យរូបលោក បែកសាច់ឈាមបែបនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com