រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរបងប្អូនដឹងរួចមកហើយថា អ្នកនាង យុគ ចិន្តា ជាពិធីការិនី ល្បីឈ្មោះបោះសម្លេង និងរក្សាបាននូវ ប្រជាប្រិយភាពរបស់ខ្លួន ក្នុងវិថីសិល្បៈបានរាប់ស៊ិបឆ្នាំ បើទោះបី គេឃើញមាន ពិធីករ និងពិធីការិនី មួយចំនួន បានស្ងាត់ពីអាជីពខ្លួនក៏ដោយ។ ជាមួយគ្នានេះ មិនត្រឹមតែប្រជាប្រិយភាពទេ ដែលមិនផ្លាស់ប្តូរ សូម្បីតែ​ សម្រស់រូបរាងខាងក្រៅរបស់អ្នកនាង ក៏ស្ទើរមិនផ្លាស់ប្តូរអីច្រើន គួរឲ្យកត់សម្គាល់ឃើញឡើយ។

គួរបញ្ជាក់ផងដែរថា ពិធីការិនីល្បីរូបនេះ ក៏បានបង្ហាញពីវត្តមានកូនស្រី ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានរូបរាងកម្ពស់ធំស្មើអ្នកម្តាយបាត់ទៅហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែប្រសិនបើអ្នកទាំងអស់គ្នា ក្រឡេកទៅមើលអ្នកទាំំងពីរវិញ ពេលថតរូបជុំគ្នាម្តងៗ ស្ទើរមិនគួរឲ្យជឿថា អ្នកម៉ាក់និងកូនស្រី សូម្បីបន្តិច នេះក៏ព្រោះ តែសម្រស់ផ្ទៃមុខរបស់អ្នកនាង នៅតែក្មេង គ្មានស្នាមជ្រាវជ្រួញ ជាពិសេសទៅទៀតនោះ គឺរាងរូវរបស់អ្នកនាង នៅតែតូចច្រឡឹង ដែលជាហេតុធ្វើឲ្យពិធីការិនី រូបនេះនៅតែក្មេងជាងវ័យ ស្ទើរតែច្រលំបងស្រីរបស់កូនទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តា
  អ្នកនាង យុគ ចិន្តានិងកូនស្រី
  អ្នកនាង យុគ ចិន្តានិងកូនស្រី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា