ភ្នំពេញ៖ បទ «ជីវិតខ្ញុំគ្មានឆ្នាំងសាកទេ» និងបទ «កូនក្មេងនឹកមនុស្សចាស់» របស់កញ្ញា តន់ ចន្ទសីម៉ា គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែនាំមុខគេក្នុងកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng by Smart ដោយនៅក្នុងខែនេះ ចំណាត់ថ្នាក់លេខ១ និងលេខ ២ គឺបានទៅលើបទរបស់តារាស្រីវ័យក្មេងរូបនេះ ហើយជាងនេះទៅទៀតនោះ គឺបទរបស់ សីម៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ១ ជាប់គ្នា ៧សប្ដាហ៍តែម្ដង នេះបើផ្អែកតាមរបាយការណ៍របស់ Pleng

Pleng by Smart
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Pleng by Smart ជាកម្មកម្មវិធីតន្រ្តីតាមទូរស័ព្ទរបស់ក្រុមហ៊ុន Smart យ៉ាងសំបូរបែបសម្រាប់អ្នកចូលចិត្តតន្ត្រីនានា តាមរយៈបណ្ដាញទូរស័ព្ទចល័តដ៏ទំនើបរបស់ខ្លួន ដោយនៅក្នុងនោះមានបទ ចម្រៀង ខ្មែរ និង អន្តរជាតិជាង១លានបទ។ បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ត្រូវបានគេដឹងថាមានវត្តមានក្នុងកម្មវិធីដ៍ទំនើបមួយនេះផងដែរ ហើយតែងតែជាប់នៅចំណាត់ថ្នាក់ កំពូលជាញឹកញយជាក់ស្ដែងដូចជាបទ «កូនក្មេងនឹកមនុស្សចាស់» របស់កញ្ញា តន់ ចន្ទសីម៉ា នេះជាដើម។

Pleng by Smart
Pleng by Smart

ដូចដែលលោកអ្នកបានដឹងហើយថាកញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាអតីតជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាខេត្តតាកែវ។ នាងប្រើពេលតែជាង១ឆ្នាំ ប៉ុណ្ណោះ ជាមួយផលិតកម្ម Galaxy Navatra អាចឈានជើងជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា បានធ្វើឲ្យនាងផ្លាស់ប្ដូរ ១៨០ដឺក្រេយ៉ាងលឿនបំផុត។ ក្មេងស្រីម្នាក់នេះមិនធ្លាប់គិត ឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះឡើយ។

តន់ ចន្ទសីម៉ា

បច្ចុប្បន្នផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀង ឲ្យនាងក៏ដូចជាតារាចម្រៀងជាច្រើនទៀត ដើម្បីឲ្យប្រជាប្រិយរបស់នាងកាន់តែទទួលបានការគាំទ្របន្ថែមទៀត។

ប្រិយមិត្ត តោះ!ស្ដាប់បទ «ជីវិតខ្ញុំគ្មានឆ្នាំងសាកទេ» និង «កូនក្មេងនឹងមនុស្សចាស់» របស់ តន់ ចន្ទសីម៉ា ជាថ្មីម្ដងទៀតទាំងអស់គ្នា ថាតើវាមានចំណុចពិសេសបែបណា បានជាអាចជាប់លេខ១ស្ទួនៗ ៧សប្ដាហ៍ជាប់គ្នាបែបនេះ៖

បទ «ជីវិតខ្ញុំគ្មានឆ្នាំងសាកទេ»
បទ «កូនក្មេងនឹងមនុស្សចាស់»
Pleng by Smart
Pleng by Smart

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា