បរទេស៖ ចាប់ពីថ្ងៃសុក្រទី ១៩ ខែមីនាដល់ថ្ងៃអាទិត្យទី ២២ ខែមីនា ឆ្នាំ២០២១​ ខ្សែភាពយន្តភាគរបស់ Marvel រឿង The Falcon and The Winter Soldier បានក្លាយជាចំណងជើងនឹងរឿងភាគដែលត្រូវបានគេមើលច្រើនជាងគេក្នុងរយៈពេលតែមួយក្នុងពេលតែមួយលើសកលលោករួមទាំង Disney + និង Hotstar របស់ឥណ្ឌា។ ជាមួយនឹងគ្នានេះវាបានធ្វើឱ្យ Falcon and Winter Soldier រួមជាមួយនឹងខ្សែភាពយន្តផ្សេងទៀតរបស់ Marvel គឺដូចជា WandaVision និង ខ្សែភាពយន្តយីហោររបស់ Star War គឺរឿង The Mandalorian រដូវការទី២ ក្លាយជារឿង TOP 3 ដែលមានអ្នកទស្សនាច្រើនជាងគេក្នុងការបង្ហាញវត្តមានក្នុងសប្តាហ៍ដំបូងនៅលើ Disney +។

Poster នៃរឿង Falcon and Winter Soldier
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឱ្យដឹងផងដែលថា សាច់រឿងឬ Timeline របស់រឿងភាគមួយនេះគឺមានព្រឹត្តិការណ៍បន្ទាប់ពី Avenger: Endgame ចប់ទៅដែលកំពូលវីរៈបុរស Captain America គឺ​ Steve Roger បានមកប្រគល់ខែល (Shield) របស់គេទៅដល់វីរៈបុរសមួយទៀតគឺ The Falcon Sam Wilson នេះឯង។ ហើយសាច់រឿងនឹងបន្តដោយ Sam Wilson និង Bucky Barnes ដែលគេស្គាល់ថា​ The Winter Soldier នេះនៅពេលពួកគេធ្វើដំណើរចូលទៅក្នុងពិភពមួយដែលមានភាពច្របូកច្របល់បន្ទាប់ពី Thanos បានធ្វើអោយមនុស្សប្រែក្លាយទៅជាធូលីឬបាត់ស្រមោលរួចបានត្រឡប់មកវិញ៥ឆ្នាំបន្ទាប់នៅក្នុង Avenger: Endgame ហើយ Sam បានបង្វែរឬប្រគល់ខែលរបស់ Captain American ទៅរដ្ឋាភិបាលអាមេរិកជា ខណៈពេលដែល Bucky ព្យាយាមទាំងលំបាកជាមួយនឹងសុបិន្តដ៏អាក្រក់ពីអតីតកាលរបស់ខ្លួនហើយកែរប្រែមករស់នៅជាជីវិតមនុស្សសាមញ្ញវិញ។ ដែលភាគ១ដំបូងនេះបញ្ចប់ដោយជាមួយរដ្ឋាភិបាលបានណែនាំភ្នាក់ងារអាមេរិក (US Agent) ម្នាក់មកជំនួស Captain America ដែលលាលែងពីតំណែងជាមួយរូបរាងវ័យចំណាស់របស់គេនៅក្នុង Avenger: Endgame នេះ៕

រូបភាពនៅក្នុងភាគដំបូងនៃរឿង
រូបភាពនៅក្នុងភាគដំបូងនៃរឿង
រូបភាពនៅក្នុងភាគដំបូងនៃរឿង
វីដេអូ Promo  ឬ Preview ភាគ១
វីដេអូ Trailer 

ប្រភព៖: CBR.COM

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]