រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងកាលៈទេសៈប្រទេសជាតិកំពុងតែ រងការវាយប្រហារពីការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ រាល់ការងារ សុទ្ធតែត្រូវពន្យារ និងផ្អាកស្ទើរទាំងអស់ ជាហេតុធ្វើឲ្យក្រុមមនុស្សមួយចំនួនធំ ត្រូវបាត់បង់ប្រាក់ចំណូលក្នុងការចិញ្ចឹមគ្រួសារ។

តែទន្ទឺមនឹងនេះ ប្រសិនបើយើងក្រឡេកទៅមើលក្នុង វិស័យសិល្បៈវិញនោះ យើងក៏ដឹងយ៉ាងច្បាស់ថា មិនមែនគ្រប់សិល្បករ សិល្បការិនីខ្មែរគ្រប់រូប សុទ្ធតែមានជីវភាពធូរធារឡើយ មិនតែប៉ុណ្ណោះ ខណៈពេលដែល ការងារត្រូវផ្អាកបាត់បង់ចំណូលថែមទៀតនោះ ជីវិតពួកគាត់ប្រាកដជាជួបបញ្ហាជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសម្លឹងឃើញបែបនេះហើយ ទើបតារាចម្រៀងខ្មែរ លោក ឆាយ វីរៈយុទ្ធ និងគ្រួសារ បានសម្រេចផ្តល់ការឧបត្ថម្ភជាអង្ករ២តោន ដើម្បីជួយសម្រួលជីវភាពក្នុងសម័យកូវីដ បណ្តោះអាសន្នទៅបងប្អូនសិល្បករ សិល្បការិនីខ្មែរ ដែលកំពុងជួបការលំបាក។

គួរបញ្ជាក់ថា នេះបើតាម ការរៀបរាប់បញ្ជាក់ពី លោក ហេង ឡុង តំណាងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ៖

លោក ហេង ឡុង

បើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ឆាយ វីរៈយុទ្ធ
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងភរិយា
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងគ្រួសារ
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងគ្រួសារ
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងភរិយា
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ