ភ្នំពេញ៖ ជាការពិតណាស់ កម្មវិធីប្រឡងបវរកញ្ញា Miss Grand International 2020 បានរៀបចំឡើងនៅឯប្រទេសថៃ ដែលទើបតែបានបញ្ចប់កាលពីយប់មិញនេះ ពិតជាធ្វើឲ្យហ្វេនៗកម្ពុជាគ្រប់គ្នាមានការរំភើបចិត្តខ្លាំង ដោយបេក្ខនារីតំណាងឲ្យកម្ពុជារបស់យើង អាចមានឪកាសឈានដល់វគ្គ២០នាក់ចុងក្រោយ (Top20) ហើយក៏ទទួលបានពានរង្វាន់ Country’s Choice of the year ថែមទៀតផង។
ក្នុងនោះទៀតសោត បើទោះបីជាយើងមិនអាចមានឪកាសក្លាយជាម្ចាស់មកុដពិតមែន ប៉ុន្តែសម្រាប់បេក្ខនារីរបស់យើងពិតជាមានភាពក្លាហានខំប្រឹងអស់ពីសមត្ថភាពបង្ហាញសម្រស់ដ៏ស្រស់ស្អាត និងទេពកោសល្យរបស់ខ្លួនយ៉ាងជឿជាក់ ធ្វើឲ្យហ្វេនៗឃើញមានការពេញចិត្តជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើក្រឡេកមកមើលសម្រស់របស់បេក្ខនារីដែលធ្លាប់តំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រគួតកម្មវិធី Miss Grand កាលពីប៉ុន្មានឆ្នាំកន្លងទៅ ក៏មិនចាញ់បេក្ខនារីនាពេលបច្ចុប្បន្នប៉ុន្មានដែរ ដោយក្នុងនោះយើងឃើញថាពួកគេម្នាក់ៗសុទ្ធសឹងតែមានសមត្ថភាពពូកែៗ មានភាពទាក់ទាញរៀងៗខ្លួន ពិសេសបើនិយាយពីសម្រស់វិញគឺស្អាតៗមិនចាញ់គ្នានោះឡើយ៕
ចង់ដឹងថាមានអ្នកណាខ្លះ? ទស្សនារូបភាពខាងក្រោម៖
១.នូ ទឹមស្រីនាថ
Miss Grand កម្ពុជា ឆ្នាំ ២០១៤


២.សេង ប៉ុលវិថាវី
Miss Grand កម្ពុជា ឆ្នាំ២០១៥


៣.ហេង ចន្ថា
Miss Grand កម្ពុជា ឆ្នាំ២០១៦


៤.ខ្លឹម ស្រីគា
Miss Grand កម្ពុជា ឆ្នាំ២០១៧


៥.ឌី លីកា
Miss Grand កម្ពុជា ឆ្នាំ២០១៨


៦.ដេត ស្រីនាដ
Miss Grand កម្ពុជា ឆ្នាំ២០១៩


៧.លីវ ជីលី
Miss Grand កម្ពុជា ឆ្នាំ២០២០


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]