ភ្នំពេញ៖ អតីត Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា ក្រោយបញ្ចប់ការប្រកួតរួច នាងក៏ទទួលបានតំណែងតួឯកថតក្នុងរឿងភាគថ្មីភ្លាមៗ។ មិនតែប៉ុណ្ណោះ គេសង្កេតឃើញនាងទទួលបានការងារសិល្បៈជាហូរហែ សឹងតែគ្មានពេលទំនេរតែម្ដង។ លើសពីនេះទៅទៀត ទោះចូលសិល្បៈមិនបានច្រើនឆ្នាំ តែតារារូបនេះមានប្រជាប្រិយភាពមិនចាញ់តារាជើងចាស់រាមច្បងឡើយ។
ម្យ៉ាងវិញទៀត បើមើលទៅលើរូបសម្រស់កញ្ញា ខ្លឹម ស្រីគា ឃើញថា នាងនៅតែអាចថែរក្សាសម្រស់ឲ្យនៅស្រស់ស្អាត ជាពិសេស រូបរាងរបស់នាងកាន់តែស្គមជាងមុនទៀតផង។ មិនតែប៉ុណ្ណោះ អតីតបវរកញ្ញារូបនេះ កាន់តែមានស្ទាយ៍តុបតែងខ្លួនលេចធ្លោ ស៊ីវិល័យ និងបង្ហាញភាពទាក់ទាញជាងមុន។ គ្រប់រូបភាពដែលនាងបង្ហោះ តែងតែទទួលបានការសរសើរពីហ្វេន និងអ្នកលេងបណ្ដាញសង្គមស្ទើរគ្រប់ពេលតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកថ្មីៗនេះ កញ្ញា ខ្លឹម ស្រីគា រឹតតែធ្វើឲ្យហ្វេនចំហរមាត់ អត់ទ្រាំលង់នឹងសម្រស់នាងបានឡើយ ខណៈតារារូបនេះ ថតរូបគ្រងនូវឈុតបុរាណមួយមានឈ្មោះ«ហរិហរាល័យ ភិមានអប្សរ» ហើយឈុតមួយនេះពិតជាបានធ្វើឲ្យសម្រស់របស់នាងស្អាតកើនឡើងទ្វេដងផងដែរ។ មិនត្រឹមតែឈុត និងរូបសម្រស់ទេដែលចាប់អារម្មណ៍ នាងបានបង្ហាញទឹកមុខយ៉ាងទន់ភ្លន់ ចំណែកកាយវិការល្វត់ល្វន់សមជានារីខ្មែរតែម្ដង៕
ប្រភពរូបភាព៖ Von Socheat
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]