រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពីទប់ទល់នឹងមតិរិះគន់ ពីមហាជនលែងកើតតទៅទៀត អ្នកមុខអ្នកមាត់ទាំងនេះ សម្រេចលុបផុសខ្លួនចោល តែអាចចាត់ទុកថា ដឹងខុសកែខ្លួន។
ទន្ទឹមនឹងនេះ គេឃើញមាន បុគ្គលមានឈ្មោះក្នុងសង្គម លើសពីនេះក្នុងនោះ ក៏មានបវរកញ្ញាខ្មែរ ២០១៨ កញ្ញា ឌី លីកា សិល្បការនីសម្លេងឆ្វាច ផន សុផារី សុទ្ធបានបង្ហាញរូបភាពបែបឌឺដងដោយប្រយោល តែអ្វីដែលទទួលយកបានពីបុគ្គល នារីភេទៗទាំង៣នាក់នេះគឺ ដឹងខុសកែខ្លួន។ បើទោះបីលុបផុសចោលរួចហើយក៏ពិតមែន តែអ្នកទាំង២សុទ្ធតែទទួលស្គាល់ថា បានធ្វើបែបនេះ ស្របពេលនេះ ក៏បានបង្ហោះសារបកស្រាយនិងសុំទោស ទៅមហាជនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែផ្ទុយទៅវិញ សម្រាប់បុគ្គល ភេទប្រុសៗ២រូបនេះវិញមាន លោក ហេង ឡុង និងលោក ម៉ៃ សុគន្ធ ធ្វើដូចគ្មានអ្វីកើតឡើង ផ្ទុះការរិះគន់ គ្មានបង្ហោះសារបកស្រាយ និងសុំទោសអ្វីសូម្បីតែមួយម៉ាត់។ ជាមួយគ្នានេះ អ្នកគាំទ្រ និងហ្វេនៗ តាមដាន ការប្រកួតប្រជែងបវរកញ្ញា បានសម្តែង ការមិនពេញចិត្តនឹងការធ្វើបែបនេះ ដែលប្រៀបបាននឹង ធ្វើហើយមិនហ៊ានទទួល ដោយខ្លួនបង្ហោះហើយ បែរជាលុបចោល ព្រោះខ្លាចរងការវាយប្រហារមិនបាន តែគ្មានទំនួលខុសត្រូវបកស្រាយឲ្យបានច្បាស់ ក្នុងនាមខ្លួនជាបុគ្គលមានមុខមាត់ក្នុងសង្គមដែរ តែបង្ហាញរូបភាពបែបនេះទៅវិញ៕
គួរបញ្ជាក់ផងដែរថា សម្រាប់បុគ្គលនារីៗដែលបាន បង្ហោះសារសុំទោសហើយនោះ សូមមេត្តាលើកលែងឲ្យគាត់ទៅ គ្មាននរណាមិនខុសទេ តែអ្វីសំខាន់ ដឹងខុសត្រូវចេះសំុទោស៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]