ដូចយើងបានដឹងហើយថា លុយវាពិតជាពិបាករកណាស់ ទម្រាំរកបានគ្រប់កាក់គ្រប់សេន មិនមែនអង្គុយតែលេងនោះទេ សុទ្ធតែប្រើកម្លាំង ខួរក្បាល និងប្រាជ្ញា ដើម្បីប្តូរយកទឹកប្រាក់នោះត្រលប់មកវិញ។

យ៉ាងណាមិញ មិនថាអ្នករកប្រាក់បានដោយងាយ ឬលំបាក ហើយទោះបីជាអ្នកសន្សំលុយបានច្រើនប៉ុនណា ឬអ្នកជាមានអ្នកមានប្រាក់យ៉ាងម៉េចក្តី មនុស្សឆ្លាតវៃនឹងមិនយកលុយទៅប្រើលើផ្លូវខុសទំនងនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះមកដឹងពីចំណុចមួយចំនួន ដែលអ្នកមិនគួរយកលុយទៅចាយលើឡើយ ទោះសល់លុយច្រើនយ៉ាងម៉េចក្តី ៖

១. លេងល្បែងស៊ីសង

ល្បែងស៊ីសង មិនត្រឹមតែជាអំពើខុសច្បាប់ តែវាជាអំពើដ៏ឆោតល្ងង់បំផុត ព្រោះគ្មានអ្នកណាក្លាយជាអ្នកមានដោយសារតែលេងល្បែងនោះឡើយ គឺមានតែរលាយអស់ទ្រព្យសម្បត្តិក៏មាន។ ដូច្នេះការលេងល្បែង ទាំងការចាក់ឆ្នោត ឬទិញសន្លឹកឆ្នោត គឺជាការរង់ចាំព្រេងសំណាងតែប៉ុណ្ណោះ ដែលអាចនិយាយថាសំណាង ១ ក្នុងចំណោម ១លាន ដែលអ្នកមិនត្រូវយកលុយទៅប្រថុយទាល់តែសោះ។

កុំយកលុយទៅប្រើខុស

២. ទិញរបស់ដែលមិនស្រលាញ់

វាជាអំពើដ៏ខ្ជះខ្ជាយ និងល្ងង់ខ្លៅបំផុត ដែលអ្នកមានលុយតែបែរជាមិនចេះចាយលុយ ដោយការប្រើលុយទៅទិញរបស់ដែលមិនចំប្រយោជន៍ និងរបស់ដែលអ្នកមិនស្រលាញ់ ដើម្បីតែអួតអាងអ្នកដទៃថាអ្នកមានជាងអ្នកដទៃ។

ដូច្នេះកុំខ្ជះខ្ជាយលុយតទៅទៀត មិនថារបស់ថ្លៃ ឬថោក ចូលជ្រើសទិញតែរបស់ដែលអ្នកស្រលាញ់ពេញចិត្តចង់បាន បានហើយ ពិសេសកុំចេះតែទិញរបស់ប្រើប្រាស់ផ្តេសផ្តាសលើសពីតម្រូវការ ដែលពេលខ្លះដល់ថ្នាក់សុខចិត្តជំពាក់លុយគេដើម្បីឡូយឆាយអី។

៣. គ្រឿងបំផ្លាញខួរក្បាល និងសុខភាព

មនុស្សឆ្លាត មិនយកលុយទៅចាយលើរបស់ដែលប៉ះពាល់ដល់សុខភាពខ្លួននោះឡើយ ដូចជា ស្រា បារី និងគ្រឿងញៀនជាដើម។ តើមានប្រយោជន៍អ្វី ដែលខំយកលុយដែលរកបានដោយពិបាក ចាយទៅលើរបស់បំផ្លាញខ្លួនឯងទៅវិញនោះ ជាពិសេសគ្រឿងញៀនត្រូវចៀសវាងដាច់ខាត។

៤. វិនិយោគមិនចំគោលដៅ

អ្នកពិតជាឆ្លាតវៃណាស់ ប្រសិនជាអ្នកចេះបែកគំនិតយកលុយមកវិនិយោគ ឬរកស៊ីបន្ថែមដើម្បីបង្កើនទ្រព្យ តែវាបែរជាល្ងង់ខ្លៅ ប្រសិនជាអ្នកបែរជាយកលុយទៅរកស៊ីតែតាមគេ ដោយមិនដឹងច្បាស់ ឬសិក្សាល្អិនល្អន់ពីការវិនិយោគទាំងនោះ វាដូចជាការប្រថុយប្រថានដ៏គ្រោះថ្នាក់មួយដែលអ្នកមិនត្រូវយកលុយទៅប្រើទាល់តែសោះ។

វិនិយោគមិនចំគោលដៅ

៥. ឱ្យលុយគេខ្ចី

ការយកលុយឱ្យគេខ្ចី ឬចងការដើម្បីតែបានការប្រាក់ វាមិនមែនជារឿងចំណេញមួយទាល់តែសោះ ហើយវាអាចជួបនឹងហានិភ័យជាជាងរឿងចំណេញក៏ថាបាន ពិសេសប្រសិនជាអ្នកឱ្យលុយឱ្យមិត្តភក្តិខ្ចី បែរជាមិនបានលុយមកវិញ អ្នកថែមទាំងមានបញ្ហាល្អក់កករ និងបាត់បង់មិត្តភាពទៀតផង។

ឱ្យលុយគេខ្ចី

សរុបរួមមក មុននឹងអ្នកចាយវាយ ឬប្រើប្រាស់លើអ្វីមួយ អ្នកត្រូវតែគិតពិចារណាឱ្យបានច្បាស់លាស់ ហើយការសន្សំប្រាក់ទុក វាជារឿងល្អជាជាងការចំណាយផ្តេសផ្តាសទៅទៀត។ អ្វីដែលកាន់តែពិសេស ចង់សន្សំលុយទុកសម័យនេះពិតជាមានភាពងាយស្រួលណាស់ ដោយអ្នកមិនបាច់ទៅរក្សាទុកតាមវិធីបុរាណដូចជាសន្សំកូនជ្រូក ញាត់ខ្នើយ ឬទុកនៅទីណាមួយនាំតែអសុវត្ថិភាព និងជួបហានិភ័យនោះទេ ពេលនេះ ធនាគារអេស៊ីលីដា ដែលជាធនាគារដែលមានការជឿទុកចិត្តបំផុតរបស់ប្រជាជននោះ បានធ្វើការបង្កើតកម្មវិធីទូរស័ព្ទដៃថ្មីស្រឡាងដ៏ទំនើប និងងាយស្រួលមួយនោះគឺ « កម្មវិធីអេស៊ីលីដាម៉ូបាល » ដោយការប្រើប្រាស់ លោកអ្នកនឹងទទួលបាន អត្ថប្រយោជន៍ច្រើនលើសពីការរំពឹងទុកដូចជា៖

កម្មវិធីអេស៊ីលីដាម៉ូបាល

-ផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។

-កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-អាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ។

កម្មវិធីអេស៊ីលីដាម៉ូបាល

-កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់បា្រក់តាមខ្លួន សម្រាប់ធ្វើការទូទាត់ រួមទាំងការរាប់លុយលើស ខ្វះ និងលុយក្លែងក្លាយជាដើម ។

-អាចមើលព័ត៌មានមួយចំនួនទាក់ទងនឹងធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើលទីតាំង, អត្រាប្តូរប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌសុវត្ថិភាព, របៀបប្រើប្រាស់, និងព័ត៌មានរបស់ធនាគារអេស៊ីលីដា ជាដើម ។

-មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-ទទួលបានការផ្តល់ជូនពិសេស ពីដៃគូធនាគារអេស៊ីលីដាជាច្រើនកន្លែង ។

កម្មវិធីអេស៊ីលីដាម៉ូបាល

ដូច្នេះ សម្រាប់អតិថិជនដែលចង់ដេញតាមទាន់សម័យថ្មី និងមានភាពទំនើបនៅក្នុងការប្រើប្រាស់សាច់ប្រាក់បែបឌីជីថល សូមទាញយកអេស៊ីលីដាម៉ូបាលជំនាន់ចុងក្រោយ (Latest Version) នៅលើទូរស័ព្ទថ្មីរបស់លោកអ្នក (iOS ចាប់ពីជំនាន់12ឡើង និង Android ចាប់ពីជំនាន់5.1ឡើង) និងចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃសេវាតាមរយៈតំណលីងខាងក្រោម៖

• iOS App Store: goo.gl/Kmhojx

• Android Play Store: goo.gl/ATZcyb

• Huawei AppGallery: bit.ly/2LJXFLD

ហើយសម្រាប់ការភ្ជាប់ ការចុះឈ្មោះប្រើប្រាស់ផ្សេងៗ សូមអនុវត្តតាមជំហានលើតំណលីងដូចខាងក្រោម៖

https://www.acledabank.com.kh/qr/toanchet ៕

កម្មវិធីអេស៊ីលីដាម៉ូបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក គន្លឹះលុយ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]