ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីដែលមានទ្រនំនៅផលិតកម្មរស្មីហង្សមាស សុខ ស្រីនាង បានបង្ហាញសម្រស់ដ៏សែនស្រស់ស្អាត តាមរយៈបណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។

ដោយឡែក តារាស្រីរូបកំពូលសម្រស់រូបនេះ បានបញ្ចេញនូវសម្រស់ធម្មជាតិយ៉ាងខ្ញង់ ទោះបីសព្វថ្ងៃ កញ្ញាមានវ័យរាងជ្រេបន្តិចពិតមែន ប៉ុន្តែបើនិយាយពីការថែរក្សារូបរាងនិង សម្រស់វិញគឺមិនណយឡើយ ដោយយើងអាចមើលឃើញតាមរយៈ សាច់មុខសម៉ត់រលោង គ្មានស្នាមជ្រាវជ្រួញ ទម្រង់មុខរាងពងក្រពើ និងរូបរាងដ៏ស្វែល ស្រឡូននិង ឈុតសម្លៀកបំពាក់ឈុតរូបផ្កា យ៉ាងគួរឲ្យទាក់ទាញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានសរសើរ សុខ ស្រីនាង ដែលពេលវេលាកន្លងហួសទៅយូរយ៉ាងណាក្តី ប៉ុន្តែចំពោះសម្រស់និង រូបរាង គឺអាចនិយាយនៅដដែល ដោយមិនមានភាពផ្លាស់ប្តូរសោះឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង (រូបថ្មី)
សុខ ស្រីនាង (រូបថ្មី)
សុខ ស្រីនាង (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង