ភ្នំពេញ: ត្រឹមតែជាងរយ:ពេល១ថ្ងៃសោះ បទTime to Rise របស់សិល្បកររ៉េបដ៏ល្បីល្បាញ និងកំពូលព្រឹទ្ធាចារ្យចាបុីដងវែងដ៏ឆ្នើមរបស់កម្ពុជា គឺលោកគ្រូ គង់ណៃ និងវណ្ណដា បានសាងភាពភ្ញាក់ផ្អើល និងធ្វើឲ្យមហាជនខ្មែរមិនសរសើរមិនបានចំពោះទឹកដៃតាក់តែងនិពន្ធ និងបច្ចេកទេសMix បញ្ចូលគ្នារវាងតន្រ្តីបុរាណខ្មែរ និងតន្រ្តីសម័យទំនើប ដោយបានបង្កើតជាទស្សនីយភាពមួយដ៏ល្អអស្ចារ្យផងដែរ។
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ វណ្ណដា លោកបានបង្ហាញពីចំណាប់អារម្មណ៍ និងមូលហេតុ ព្រមទាំងកត្តាសំខាន់ៗនៅពីក្រោយការនិពន្ធបទនេះយ៉ាងដូច្នេះថា៖
ខ្ញុំមិនសូវបង្ហាញអារម្មណ៍លើinternet ច្រើនទេ តែខ្ញុំចង់ (inspired/បំផុសគំនិត) សិល្បករថ្មីដែលចង់ចាប់ផ្តើមក្នុងឆ្នាំនេះរឺពេលខាងមុខ មានផ្លូវ HIGHWAY ស្រាប់ក្នុងការចាប់ផ្តើមអាជីព។
(សូមទោសបើមានពាក្យពេចន៍ខុស រឺ សំនេរច្រើន)
«PROJECT/គម្រោង - TIME2RISE»
ផ្អែកលើកត្តា៩ចំណុច អាចនិយាយបានថា ហត់ខ្លាំង ពិបាកខ្លាំងដោយសារអ្វី?
១.ខ្ញុំត្រូវមុឺងម៉ាត់វែកមើលគ្រប់ចំណុចដែលមើលមិនឃើញ( ប្រៀបដូចបោកគក់ខោអាវពណ៌ស )
២.មានការប្រជុំលើសពី១០ដង លើកពីបញ្ហាតូចៗទាំងដែលយើងគិតថាមិនមែនជាបញ្ហា ជាមួយនឹងក្រុមការងារ
៣.ហាត់សម្របខ្លួន សម្រិតសម្រាង សម្រាយន័យ សង្រួមចូលមក វិញថាអ្វីដែលធ្វើហ្នឹង តើសាកសមជាមួយលោកតា គង់ ណៃដែលជានិមិត្តរូប ដែររឺក៏អត់?
៤. ភាពចង់បាន( CREATIVITY/ច្នៃប្រឌិត ) គ្មានដែនកំណត់ ត្រូវស្វែងរកចំណុចរសើបដើម្បីអូសទាញ យុវវ័យ ឲ្យងាកត្រលប់មកមើលថែសម្បត្តិមរតកខ្មែររួមគ្នាម្តងទៀត ដែលគេកំពុងតែភ្លេច ឬមិនទាន់នឹងបានស្គាល់
៥.ធ្វើយ៉ាងណាអូសទាញនិងលើកទឹកចិត្តខ្មែរសម័យក្រោយឲ្យងាកត្រលប់មកអោយតម្លៃសិល្បករខ្មែររួមសម័យ ឬសម័យដើម ដោយលើកយកឧបករណ៍ភ្លេងបុរាណនៃយើងជា «គ្រឹះ»
៦.ត្រូវបើកផ្លូវសម្រាប់សិល្បករក្រោយ ងាយស្រួលដើរឬទៅដល់ INTERNATIONAL MARKET (ទីផ្សារអន្តរជាតិ)
៧.ចង់បង្ហាញពីភាពឆ្នើម ភាពបុិនប្រសព្វ របស់សិល្បកររួមជំនាន់គ្រប់រូបមិនថាមកពីផលិតកម្មណាមួយ រឺ TALENTS AGENCY ណាមួយ ដោយឲ្យបរទេសរៀនស្តាប់ពីយើង ដូចដែលយើងធ្លាប់ស្តាប់ពីគេ
៨.ចង់ឲ្យអ្នកជិតខាងនៃប្រទេស រៀនសិក្សាពីភាសាខ្មែរ ប្រវត្តិរុងរឿងនៃខ្មែរ,វង់ភ្លេងបុរាណ,វប្បធម៍,ទំនៀមទម្លាប់ -ល-
៩.បញ្រ្ជាបនិងទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈព្រលឹងនៃចម្រៀង
មាន៩ចំណុចនេះនៅក្នុងសៀវភៅរបស់ខ្ញុំ ហើយខ្ញុំក៏ចាប់ផ្តើមយុទ្ធនាការ (TIME TO RISE) មួយនេះឡើង។
គួររំលឹកផងដែរថា ត្រឹមតែរយ:ពេលជាង២៤ម៉ោង បទTime to rise បានឡើងឈរលើកំពូលតារាងអ្នកចូលមើលច្រើនជាងគេនៅកម្ពុជា ខណ:ដែលមានអ្នកមានអ្នកទស្សនារហូតដល់ទៅ១លាននាក់៕
ប្រភពដកស្រង់រូបភាព:Cellcard
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]