កម្សាន្ត៖ ផ្ទុះបណ្ដាញសង្គម ក្រោយម្ចាស់ភោជនីយដ្ឋាន ព្រះដាក់ បានបង្ហោះសារអបអរដែលតារាចម្រៀងរ៉េបដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាទាំង២នាក់គឺ លោក វណ្ណដា និង លោក​ ជី ដេវីត បានទៅស្រស់ស្រូបអាហារនៅកន្លែងរបស់ខ្លួន។

នៅក្នុងការបង្ហោះនោះ បានភ្ជាប់ជាមួយរូបភាព៣សន្លឹក ដែលមាន លោក វណ្ណដា ថតជាមួយហ្វេន និង រូប លោក ជី ដេវីត ក៏បានថតជាមួយហ្វេនតែមួយដូចគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាម្ចាស់ភោជនីយដ្ឋាន មិនបានបញ្ជាក់ថា តារារ៉េបទាំង២នាក់ ស្រស់ស្រូបអាហាររួមតុគ្នាឬយ៉ាងណានោះ ប៉ុន្ដែមហាជនបានដាក់ការសង្ស័យថា លោក វណ្ណដា និង លោក​ ជី ដេវីត ច្បាស់ជាណាត់ជួបគ្នា ដើម្បីពិភាក្សាររឿងចេញចម្រៀងជាមិនខាន។

យ៉ាងណាមិញ ម្ចាស់ហាង បានបញ្ជាក់ប្រាប់ ខ្មែរឡូត ដែរថា ចំពោះការរួមតុឬយ៉ាងណានោះ ពួកគេមិនអាចប្រាប់បាននោះទេ ព្រោះវាជាសិទ្ធឯកជនរបស់តារាទាំង២ ដូចនេះ យើងមានតែចាំមើលថា តើការសង្ស័យមួយនេះ នឹងក្លាយជាការពិតឬយ៉ាងណា៕

ប្រភព៖ ព្រះដាក់ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត