ភ្នំពេញ៖ ជាការពិតណាស់ ដោយយោងទៅតាមការប្រាប់ ឲ្យដឹងពី តារាចម្រៀងផលិតកម្មហង្សមាស សុខ សីឡាលីន ពីលទ្ធផលតេស្តជំងឺកូវីដវិជ្ជមាន របស់ បងប្រុសខ្លួន សុខ សុធារិទ្ធ ហៅឌីន កាលពីយប់ថ្ងៃទី ២៩ មីនា ២០២១ ថ្មីៗនេះ ថា បច្ចុប្បន្នអ្នកផ្ទះទាំំងអស់ ត្រូវបានក្រុមគ្រូពេទ្យជំនាញយកសំណាកគ្រប់គ្នារួចហើយ។
ជាក់ស្ដែងនៅមុននេះបន្តិច តាមរយៈផេកហ្វេសប៊ុកផ្ទាល់ តារាចម្រៀង ស្រីរូបនេះ ព្រមទាំងគ្រួសារ បានទទួលលទ្ធផលអវិជ្ជមានជាលើកទី១ ដែលនេះអាចបង្ហាញថា ជាដំណឹងល្អមួយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នាង និង គ្រួសារ នៅតែបន្តការធ្វើចត្តាឡីស័កនិង រងចាំធ្វើតេស្តបន្តទៀតលើកទី២និងទី៣ បន្តទៀត ដោយយោងតាមការណែនាំពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាចុងក្រោយ កញ្ញា សុខ សីឡាលីន សូមថ្លែងអំណរគុណធំៗ ទៅដល់ពុកម៉ែបងប្អូននិងអ្នកគាំទ្រ ដែលបាលព្រួយបារម្ភពីសុខភាពរបស់ខ្លួន ដោយខណៈពេលនេះសុខភាពកញ្ញាមិនមានអ្វីប្រែប្រួលនោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]