ភ្នំពេញ៖ កាលពីថ្មីៗនេះមានមហាជនជាច្រើននាក់រួមទាំង ឌីជេ កណ្តុរ បានធ្វើរិះគន់ទៅកាន់ ម្ចាស់ឪសថបុរាណ ភ្នំទ្រទ្រង់ដែលបានសម្តែងកាយវិការមិនសមរម្យទៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យលោកបានធ្វើការសុំអភ័យទាំងយប់ទៅកាន់បងប្អូនជនរួមជាតិ។
ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់នាយ កណ្តុរ បាននិយាយបង្ហាញថា ម្ចាស់ឪសថបុរាណរូបនេះបានទូរស័ព្ទទៅលោកនិង ផ្ញើជាវីដេអូមួយ ព្រមទាំងជាមួយនឹងពាក្យពេចន៍មួយចំនួន ដើម្បីសុំទោសនិង ពន្យល់ចំពោះកាយវិការនឹង ពាក្យសម្តីដែលលោកធ្វើកន្លងមក ប្រសិនជាមានការប៉ះពាល់ផ្លូវចិត្តផ្លូវអារម្មណ៍ទៅកាន់មហាជនគ្រប់ៗគ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ឃើញថាមហាជនជាច្រើនបានធ្វើការអភ័យដល់លោកហើយ ចំណែក ឌីជេ កណ្តុរក៏សរសេរបន្ថែមថា «ថោកអីនិងដៃថ្លៃអីនិងមាត់ ខ្ញុំគ្មានចង់បានអីក្រៅពីការសុំទោសបងប្អូនជាសាធារណទេ មានខុស ទើបរកត្រូវឃើញ»៕
តោះកុំឲ្យខាតពេលសូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]