ភ្នំពេញ៖ ក្រោយបានឃើញវីដេអូបុរសម្នាក់ជេរ និងរកវាយសមត្ថកិច្ច ដោយសារបានឃាត់ម៉ូតូខ្លួន នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ តារាចម្រៀង នាយ កណ្តុរ ក៏បានចេញវីដេអូរិះគន់ចំៗទៅកាន់បុរសរូបនោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ដោយឡែក យោងតាមគណនីហ្វេសប៊ុក នាយ កណ្តុរ បានចេញវីដេអូ និយាយទង្វើបុរសម្នាក់នោះថា ជាមនុស្ស ថ្លើមធំ អសីលធម៍ យកកំហឹងមកទល់កំហល់ ដោយខ្លួនមិនគោរពច្បាប់ចរាចរហើយ គួរតែសម្របសម្រួលជាមួយសមត្ថកិច្ច ប៉ុន្តែផ្ទុយទៅវិញបែរជាបង្ហាញអាកប្បកិរិយាមិនសមរម្យ​ ច្រងេងច្រងាង ដាក់សមត្ថកិច្ចទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាចម្រៀងរូបនេះ រូបនេះ ក៏បានផ្តាំទៅបងប្អូនជនរួមជាតិទាំងអស់មេត្តាគោរពច្បាប់ចរាចរទាំងអស់គ្នាផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

នាយ កណ្តុរ
នាយ កណ្តុរ
បុរសដែលជេរប្រមាថសមត្ថកិច្ច
បុរសដែលជេរប្រមាថសមត្ថកិច្ច
នាយ កណ្តុរ រិះគន់ទៅកាន់បុរសដែលជេរប្រមាថសមត្ថកិច្ច
នាយ កណ្តុរ រិះគន់ទៅកាន់បុរសដែលជេរប្រមាថសមត្ថកិច្ច
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ កណ្តុរ