១. មូលហេតុប៉ាម៉ាក់ត្រូវនាំកូនពិនិត្យរកផលវិបាកជំងឺទឹកនោមផ្អែមប្រភេទ១
ការពិនិត្យរកមើលកត្តាហានិភ័យ និងផលវិបាកនានា ជាការចាប់ផ្ដើមធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។ ទោះបីជាផលវិបាកផ្សេងៗកម្រកើតលើកុមារ និងក្មេងជំទង់ក៏ពិតមែន តែការពិនិត្យរកផលវិបាកផ្សេងៗបានលឿន នឹងអាចឲ្យយើងមានវិធានការទាន់ពេល និងទប់ស្កាត់កុំឲ្យផលវិបាកបង្កដោយជំងឺទឹកនោមផ្អែម វិវត្តទៅមុខលឿន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចនេះហើយ ប៉ាម៉ាក់ត្រូវស្វែងយល់ពីការពិនិត្យរកផលវិបាកជំងឺទឹកនោមផ្អែមចំពោះកូន និងអ្វីដែលយើងអាចដឹងបានពីការពិនិត្យម្ដងៗ។
២. ការត្រួតពិនិត្យរាល់ ៣ខែម្ដង
ការពិនិត្យបែបនេះ គ្រូពេទ្យនឹងពិនិត្យជាទៀងទាត់លើ៖
- កម្ពស់ និងទម្ងន់៖ ដើម្បីដឹងថាកូនយើងមានទម្ងន់ស្ថិតក្នុងស្ថានភាពមួយល្អចំពោះសុខភាព និងមានការលូតលាស់កម្ពស់បានត្រឹមត្រូវ។
- កំហាប់ជាតិស្ករក្នុងឈាម(HbA1c)៖ គ្រូពេទ្យនឹងពិនិត្យមើលកំហាប់ជាតិស្ករក្នុងឈាមរបស់កូនយើងក្នុងរយៈពេល ៣ខែចុងក្រោយ។ ការពិនិត្យនេះ សំខាន់ណាស់ដើម្បីដឹងថាកំហាប់ជាតិស្ករនៅក្រោម៧,៥ភាគរយឬ ៥៨មិល្លីម៉ូល/លីត្រ (58 mmol/L)។
នៅតាមមន្ទីរពេទ្យមួយចំនួនមិនអាចផ្ដល់ការពិនិត្យកំហាប់ជាតិស្ករក្នុងឈាមឲ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ បានទៀងទាត់នោះទេ។ ដូចនេះហើយយើងត្រូវតែព្យាយាមធ្វើយ៉ាងណាឲ្យកូនយើងបានធ្វើតេស្តប្រភេទនេះឲ្យបានម្ដងក្នុងមួយឆ្នាំ។
៣. ការត្រួតពិនិត្យប្រចាំឆ្នាំ
គ្រូពេទ្យនឹងណាត់ជួបកូនរបស់យើងដើម្បីពិនិត្យតាមដានលើផលវិបាកមួយចំនួន ព្រមទាំងអាចផ្ដល់យោបល់ឲ្យយើងនាំកូនទៅពិនិត្យតាមដានផលវិបាកផ្សេងៗឲ្យបានញឹកញាប់ផងដែរ ដើម្បីអាចដឹងបានថាកូនយើងមានបញ្ហាសុខភាពឬយ៉ាងណា។ ខាងក្រោមនេះជាអ្វីគ្រូពេទ្យត្រូវពិនិត្យ៖
- សម្ពាធឈាម៖ គ្រូពេទ្យពិនិត្យសម្ពាធឈាមរកមើលថាមានឡើងខ្ពស់ឬយ៉ាងណា ថាតើមានប៉ះពាល់សរសៃឈាម និងបេះដូង ឬអត់។
- ភ្នែក៖ គ្រូពេទ្យពិនិត្យភ្នែកកូន ដើម្បីដឹងថាតើមានការវិវត្តជាជំងឺភ្នែកឡើងបាយ ឬជំងឺសរសៃបាតភ្នែក(retinopathy) ឬក៏មានជំងឺទឹកដក់បាតភ្នែក(glaucoma)ឬអត់។
- ជើង៖ គ្រូពេទ្យនឹងសួរសំណួរមួយចំនួនទាក់ទងនឹងជើងរបស់កូនយើង ព្រមជាមួយនិងការពិនិត្យមើលដោយភ្នែកទទេផងដែរ។
- តម្រងនោម៖ គ្រូពេទ្យនឹងយកគំរូទឹកនោម និងឈាមរបស់កូនយើងទៅពិនិត្យមើលពីកម្រិតalbumin និង creatinine ដើម្បីវិភាគមើលថាតម្រងនោមកូនយើងដំណើរការល្អបែបណាដែរ។
- ខ្លាញ់ក្នុងឈាម(Blood lipid)៖ គ្រូពេទ្យនឹងពិនិត្យមើលលើកម្រិតជាតិខ្លាញ់នៅក្នុងឈាម ដើម្បីវិភាគឲ្យដឹងថាកម្រិតខ្លាញ់នៅធម្មតាឬយ៉ាងណា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]