ភ្នំពេញ: លោក ណូយ វ៉ាន់ណេត ដែលប្រិយមិត្ត និងទស្សនិកជនបានស្គាល់ថា លោកគឹជាកំពូលតារាចម្រៀងជើងចាស់ ដ៏ល្បីឈ្មោះប្រចាំស្រុកខ្មែរម្នាក់ផងដែរនោះ និងកាលពីពេលថ្មីៗ ក្រោយវីដេអូបកស្រាយបទចម្រៀងរបស់លោក កាលពីលោកនៅវ័យជាយុវជនបានបង្ហោះលើបណ្តាញហ្វេសប៊ុក បានធ្វើឲ្យមហាជនស្ទើរតែគ្រប់មាត់ បានពោលពាក្យសរសើរចំពោះទឹកដមសំនៀងរបស់លោក ដែលរហូតមកទល់នឹងពេលបច្ចុប្បន្ន លោកនៅតែអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះដដែល សមនឹងពាក្យចាស់លោកថា ខ្ចីចាស់កាន់តែហឹល។
គួររំលឹកផងដែរថា ក្រោយពី លោក ណូយ វ៉ាន់ណេត បានចូលមកប្រឡូកនៅក្នុងវិស័យសិល្ប:អស់ប្រមាណជាជាង៤០ឆ្នាំប្លាយរួចមក កិត្តិនាម និងទឹកដមសម្លេងដ៏ពីរោះស្រទន់របស់លោក នៅតែបន្តដក់ជាប់នៅក្នុងដួងចិត្តរបស់មហាជនខ្មែរគ្រប់រូប រហូតមកទល់នឹងពេលបច្ចុប្បន្ន៕
ចង់ដឹងថាតើ កាលពីនៅវ័យជាយុវជន លោក ណូយ វ៉ាន់ណេត បកស្រាយបទចម្រៀងបានពីរោះយ៉ាងណានោះ សូមរីករាយទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]