ភ្នំពេញ៖ នៅលើបណ្តាញសង្គម បានបន្តការចែកចាយ ទៅនឹងរឿងរ៉ាវគួរឲ្យសោកស្តាយមួយ​ ដែលមិនគួរឲ្យកើតឡើង ទៅលើតារាចម្រៀងចាស់វស្សាលោក លោក ណូយ វ៉ាន់ណេត ត្រូវបានអគ្គីភ័យបានលេបត្របាក់គេហដ្ឋានរបស់លោក ខាតបង់ទ្រព្យសម្បត្តិមួយចំនួន។

ចំពោះហេតុការណ៍មួយនេះ​ បានកើតឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុច ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ទាន់ពេលវេលាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ តាមប្រភពមួយបានបញ្ជាក់ថា បណ្តាលអោយខូចខាត កៅអី ពួក គ្រែ ក្នុងបន្ទប់ជាន់ទី១ តែជាសំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

 ណូយ វ៉ាន់ណេត
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណូយ វ៉ាន់ណេត