ជំងឺទឹកនោមផ្អែមកើតឡើងនៅពេលលំពែងមិនបានផលិតអ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ ឬរាងកាយមិនអាចប្រើអាំងស៊ុយលីនត្រឹមត្រូវ។ អាំងស៊ុយលីនជួយដឹកនាំជាតិស្ករក្នុងចរន្តឈាមចូលទៅក្នុងកោសិកា។ ពេលចូលទៅក្នុងកោសិកា ជាតិស្ករនឹងត្រូវបំប្លែងភ្លាមៗទៅជាថាមពលសម្រាប់ប្រើប្រាស់ និងទុកបម្រុងប្រើប្រាស់។ ថាមពលទាំងនេះ ជំរុញដល់គ្រប់ដំណើរការនៃរាងកាយរបស់យើង។
១. ជំងឺទឹកនោមផ្អែមប្រភេទ១
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺទឹកនោមប្រភេទ១ កើតឡើងពេលលំពែងផលិតអាំងស៊ុយលីនបានតិចតួច ឬមិនអាចផលិតបានទាល់តែសោះ។ អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចាក់អាំងស៊ុយលីនរាល់ថ្ងៃ ដើម្បីជំនួសអាំងស៊ុយលីនដែលរាងកាយមិនអាចផលិតបាន។ ជំងឺប្រភេទនេះ ភាគច្រើនឃើញកើតមានច្រើនលើកុមារ ប៉ុន្តែវានៅតែអាចកើតលើមនុស្សគ្រប់វ័យដែរ។
២. ជំងឺទឹកនោមផ្អែមប្រភេទ២
ជំងឺទឹកនោមផ្អែមប្រភេទ២ ជាជំងឺកើតច្រើន ហើយអ្នកជំងឺទឹកនោមផ្អែមប្រហែលពី៩០ទៅ៩៥ភាគរយ ជាអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២។ ជំងឺនេះ ធ្វើឲ្យរាងកាយរបស់យើងធន់ទៅនឹងសកម្មភាពរបស់អាំងស៊ុយលីន មានន័យថារាងកាយមិនអាចប្រើអាំងស៊ុយលីនបានត្រឹមត្រូវ ជាហេតុនាំឲ្យមិនអាចនាំជាតិស្ករក្នុងឈាមទៅកាន់កោសិកាបាន។
មនុស្សយើងទំនងអាចវិវត្តទៅជាមានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនជាយើងជាមនុស្សលើសទម្ងន់ មានប្រវត្តិសមាជិកគ្រួសារមានជំងឺទឹកនោមផ្អែម ឬមានប្រវត្តិមានជំងឺទឹកនោមផ្អែមពេលពពោះ។ សម្រាប់ក្រុមមនុស្សខ្លះទៀត ក៏អាចប្រឈមនឹងជំងឺនេះដែរពេលមានវ័យលើសពី៤៥ឆ្នាំ។ វីធីសាមញ្ញមួយអាចបញ្ជាក់ថាយើងមានជំងឺទឹកនោមផ្អែមឬអត់ គឺការធ្វើតេស្តជាតិស្ករក្នុងឈាម។
៣. ជំងឺទឹកនោមផ្អែមពេលពពោះ
ជំងឺទឹកនោមផ្អែមពេលពពោះ គឺជាប្រភេទជំងឺទឹកនោមផ្អែមកើតមានជាបណ្ដោះអាសន្ន ពេលស្រីៗមានផ្ទៃពោះ។ ជំងឺទឹកនោមផ្អែមពេលពពោះ មិនមានរោគសញ្ញានោះទេ ដូចនេះស្រ្តីភាគច្រើនត្រូវធ្វើតេស្តជាតិស្ករនៅពេលណាមួយក្នុងអំឡុងពេលពពោះ។
បើសិនជាស្រ្តីកំពុងពពោះមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ គឺត្រូវអនុវត្តរបបអាហារពិសេសរហូតដល់សម្រាលកូនរួច។ ក្នុងករណីខ្លះ ស្រ្តីកើតជំងឺទឹកនោមផ្អែមពេលពពោះ អាចត្រូវការចាក់អាំងស៊ុយលីនដែរ។
ជំងឺទឹកនោមផ្អែមពេលពោះអាចកើតលើស្រ្តីមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម និងជាអ្នកលើសទម្ងន់ជាដើម។ ជំងឺនេះនឹងបាត់ទៅវិញនៅពេលស្រ្តីយើងសម្រាលកូនរួច ហើយក៏មានដែរស្រ្តីជាងពាក់កណ្ដាលនៃអ្នកកើតជំងឺទឹកនោមផ្អែមពេលពពោះ អាចវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ នៅពេលក្រោយមកទៀត។
៤. ត្រៀមកើតជំងឺទឹកនោមផ្អែម
ត្រៀមកើតជំងឺទឹកនោមផ្អែម កើតឡើងនៅពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ជាងធម្មតា ប៉ុន្តែមិនទាន់ឡើងដល់កម្រិតដែលត្រូវចាត់ទុកថាកើតជំងឺទឹកនោមផ្អែមនោះទេ។ បើបញ្ហានេះនៅតែបន្តកើតឡើង យូរៗទៅ យើងអាចមានឱកាសប្រឈមខ្ពស់ក្នុងការកើតជំងឺបេះដូង បញ្ហាសរសៃឈាមខួរក្បាល និងអាចប្រឈមនឹងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ ផងដែរ។
ហាក់ពិបាកបន្តិច អ្នកមានបញ្ហាត្រៀមកើតជំងឺទឹកនោមផ្អែមនេះ ពិបាកក្នុងការកំណត់រោគសញ្ញាណាស់ មនុស្សជាច្រើនមានបញ្ហាសុខភាពនេះ និងមិនបានដឹងខ្លួននោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]