វ៉ាក់សាំងការពារជំងឺ ជាទូទៅចាក់នៅលើសាច់ដុំត្រង់ស្មា ហើយភាគច្រើនយើងឃើញថា ពេលដែលចាក់វ៉ាក់សាំងដូសទី១ គេចាក់នៅដៃខាងស្ដាំ។ ចុះបើដៃខាងស្ដាំឈឺ ដូសទី២ យើងអាចប្ដូរមកចាក់ដៃខាងឆ្វេងវិញបានអត់? មានផលប៉ះពាល់អីដែរទេ?
ដូចនឹងវ៉ាក់សាំងដទៃទៀតដែរ យើងអាចជ្រើសយកដៃណា ដើម្បីចាក់វ៉ាក់សាំងក៏បាន។ ជម្រើស គឺស្ថិតនៅលើយើងខ្លួនឯង ហើយបើគ្រូពេទ្យណែនាំឲ្យចាក់ដៃខាងណាមួយនោះ ក៏មិនមានចម្លើយត្រូវ ឬខុសដែរ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត Sunil Sekri អ្នកពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Max ក្នុងប្រទេសឥណ្ឌា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចុះបើចាក់ដូសទី១ដៃស្ដាំ យើងអាចចាក់ដូសទី២ដៃឆ្វេងបានអត់?
ចម្លើយ គឺបាន។ យើងអាចចាក់ដៃខាងណាដែលយើងស្រឡាញ់សម្រាប់ដូសទី២បាន មិនថាដៃឆ្វេង ឬស្ដាំទេ។ ទោះយើងចាក់វ៉ាក់សាំងនៅដៃណាក៏ដោយ ក៏វ៉ាក់សាំងនៅតែមានប្រសិទ្ធភាព បង្កើតអង់ទីករ ការពារខ្លួនយើងពីជំងឺដែរ ហើយវាក៏គ្មានផលប៉ះពាល់ដល់សុខភាពពីការផ្លាស់ប្ដូរដៃចាក់នឹងដែរ។
តាម CDC អាមេរិក ឲ្យដឹងថា ផលរំខានតិចតួចដែលបង្កឡើងពីការចាក់វ៉ាក់សាំងមានតែ ក្ដៅខ្លួន ឈឺចុកត្រង់មុខម្ជុល ឡើងកន្ទួលក្រហម។ល។ តែអាការៈទាំងនេះសុទ្ធតែបាត់ទៅវិញដោយឯកឯងនៅរយៈពេល២-៣ថ្ងៃ ក្រោយពេលចាក់វ៉ាក់សាំងរួច គ្មានអីត្រូវបារម្ភឡើយ។
លោកបន្តថា យើងអាចចាក់វ៉ាក់សាំងកូវីដ-១៩ ឬវ៉ាក់សាំងផ្សេងៗនៅដៃខាងណាមួយក៏បាន តែដោយសារក្រោយចាក់ កន្លែងមុខម្ជុលអាចឈឺចុកចាប់ ២-៣ថ្ងៃ ដូចនេះមនុស្សខ្លះច្រើនយកដៃមិនសូវធ្វើការបាន (ឧ. ដៃឆ្វេង សម្រាប់មនុស្សប្រើដៃស្ដាំ)។ ប៉ុន្តែ សម្រាប់មនុស្សមួយចំនួន គិតថាដៃដែលធ្វើការច្រើន ធ្វើចលនាច្រើនជួយសម្រួលដល់ភាពចុកត្រង់មុខម្ជុលក្រោយចាក់ ក៏សម្រេចចាក់វ៉ាក់សាំងនៅដៃខាងស្ដាំ ឬដៃដែលធ្វើការច្រើន ព្រោះការធ្វើចលនាច្រំដែលៗ អាចជំរុញដល់លំហូរឈាមទៅកាន់តំបន់ឈឺចុកត្រង់មុខម្ជុលនោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]