កូលេស្តេរ៉ូល គឺជាសារធាតុខ្លាញ់មាននៅគ្រប់កោសិការាងកាយ ហើយកូលេស្តេរ៉ូលជាអ្វីដែលរាងកាយត្រូវការដើម្បីបង្កើតជាលិកាកោសិកា និងផលិតអ័រម៉ូនអឺស្រ្តូហ្សែន និងតេស្តូស្តេរ៉ូន ក៏ដូចជាbile acids ដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ប៉ុន្តែ ការមានកូលេស្តេរ៉ូលច្រើនពេកអាចបង្កឲ្យមានបញ្ហាសុខភាពទៅវិញដែរ។
១. លើសកូលេស្តេរ៉ូលប៉ះពាល់សុខភាពបែបណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លើមជាធម្មជាតិមាននាទីផលិតកូលេស្តេរ៉ូលដែលរាងកាយត្រូវការ ប៉ុន្តែអាហារមួយចំនួនក៏មានកូលេស្តេរ៉ូលដែរ និងអាហារមួយចំនួនទៀតអាចភ្ញោចឲ្យថ្លើមផលិតកូលេស្តេរ៉ូលកាន់តែច្រើន។
កម្រិតកូលេស្តេរ៉ូលមិនល្អ ឬខ្លាញ់មិនល្អច្រើន អាចនាំឲ្យកើតខ្លាញ់ក្នុងសរសៃឈាមអាក់ទែ ដែលធ្វើឲ្យមនុស្សយើងប្រឈមមុខខ្ពស់នឹងជំងឺបេះដូង គាំងបេះដូង និងបញ្ហាដាច់សរសៃឈាមខួរក្បាល។
កូលេស្តេរ៉ូលល្អ ជាអ្នកប្រមូលយកកូលេស្តេរ៉ូលអាក្រក់ចេញពីសរសៃឈាមអាក់ទែ និងនាំទៅកាន់ថ្លើមវិញ។ ថ្លើមបានបំប្លែងកូលេស្តេរ៉ូលលើសទៅជា bile acids ជំនួយដល់ប្រព័ន្ធរំលាយអាហារ។
២. វិធីបញ្ចុះកូលេស្តេរ៉ូល
កាត់បន្ថយការញ៉ាំអាហារមានខ្លាញ់ចម្រាញ់៖ អាហារទាំងនេះសម្ដៅដល់អាហារឆ្លងកាត់ការកែច្នៃមានដូចជាអាហារបំពង អាហារកញ្ចប់ ឬនំកញ្ចប់មានជាតិខ្លាញ់ជាដើម។
កាត់បន្ថយអាហារមានខ្លាញ់ឆ្អែត៖ អាហារទាំងនោះមានដូចជាសាច់ក្រហម សាច់មាន់ជាប់ស្បែក សាច់ជ្រូក ឈីស និងផលិតផលធ្វើពីទឹកដោះ។
ញ៉ាំអាហារមានខ្លាញ់មិនឆ្អែត៖ ដូចជាផ្លែប័រ គ្រាប់ធញ្ញជាតិ ប្រេងបន្លែ ប្រេងសណ្ដែក និងប្រេងអូលីវ។
ញ៉ាំអាហារសម្បូរជាតិសរសៃ៖ មានដូចជាផ្លែឈើ បន្លែ និងពពួកសណ្ដែក។
ហាត់ប្រាណឲ្យបានទៀងទាត់៖ ការសិក្សាបានរកឃើញថាការហាត់ប្រាណជាប្រចាំអាចជួយបញ្ចុះកម្រិតកូលេស្តេរ៉ូលអាក្រក់ និងបង្កើនកម្រិតកូលេស្តេរ៉ូលល្អ។ តាមការណែនាំ ការហាត់ប្រាណបែបស្រាលៗដូចជាជិះកង់ ឬដើរ ចន្លោះពី១៥០ទៅ៣០០នាទីក្នុងមួយសប្ដាហ៍ និងហាត់ប្រាណប្រើកម្លាំងខ្លាំងអាចចន្លោះពី៧៥ទៅ១៥០នាទីក្នុងមួយសប្ដាហ៍ ជួយរក្សារាងកាយមានសុខភាពល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]