ភ្នំពេញ៖ បើនិយាយដល់ តារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាព Peypey Dy និង ម៉ែ សេះ ប្រិយមិត្តច្បាស់ជាស្គាល់ពួកគេច្បាស់រួចមកហើយ ដោយអ្នកទាំងពីររូបនេះ តែងតែទទួលបានការគាំទ្រខ្លាំងតាមរយៈវីដេអូកំប្លែងៗនៅលើបណ្ដាញសង្គម។
ដោយឡែក បើងាកមកមើលពីជីវិតឯកជនរបស់ពួកគេ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ Peypey Dy និង ម៉ែសេះ មិនត្រឹមតែជាដៃគូសម្ដែងដ៏ល្អក្នុងក្រុមនោះទេ តែពួកគេក៏ស្រលាញ់រាប់អានគ្នា រស់នៅក្នុងផ្ទះតែមួយដូចបងប្អូនយ៉ាងដូច្នោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយអ្វីដែលធ្វើឲ្យហ្វេនៗមានការនឹកស្មានមិនដល់ថែមទៀតនោះ កាលពីពេលថ្មីៗនេះ Peypey Dy ទើបតែបានបង្ហាញខ្លួនទៅសម្ភាសន៍នៅក្នុងកម្មវិធីមួយ ដោយរូបគេបានរៀបរាប់អារម្មណ៍ពិតមួយចំនួន ព្រមទាំងប្រាប់ថា រូបគេបានចំណាយលុយផ្ទាល់ខ្លួនទិញផ្ទះមួយកន្លែងប្រគល់ឲ្យ ម៉ែ សេះ ក្រោមហេតុផលមួយចំនួនស្ដាប់ហើយពិតជាបង្ហាញពីមិត្តភាពដ៏ល្អខ្លាំងមែនទែន រហូតហ្វេនៗនាំគ្នាពោលពាក្យសរសើរសឹងគ្រប់គ្នា៕
ចង់ជ្រាបច្បាស់ពីមូលហេតុដែល Peypey Dy ទិញផ្ទះឲ្យម៉ែសេះ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]