ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា បានធ្វើការគ្រងឈុតទេវតាតំណាងឱ្យទេពធីតាមហាសង្រ្កានឆ្នាំថ្មី ដែលមើលទៅពិតជាស្អាតខ្លាំងមែនទែន ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

ដោយឡែក តារាស្រីរូបនេះ បានតែងខ្លួនទេវតាតំណាងឱ្យទេពធីតាមហាសង្រ្កានឆ្នាំថ្មីឆ្នាំឆ្លូវព្រះនាងមណ្ឌាទេវី យ៉ាងស្រស់ស្អាត សមសួន មើលសឹងតែមិនស្គាល់តែម្តង ដោយសម្រស់អ្នកនាងគឺមានលក្ខណៈស្អាតលើសពីការរំពឹងទុក ក្រោយពីបានតុបតែងទៅជាទេវតាបែបនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទេពធីតាមហាសង្រ្កានឆ្នាំថ្មីឆ្នាំឆ្លូវនេះ​ គឺជាព្រះនាងមណ្ឌាទេវី ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្តដំណែងថែរក្សារជម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ នឹងចូលមកដល់នៅថ្ងៃ ពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០២១ វេលាម៉ោង ៤:០០នាទីព្រហាម(យាមទី៧)។

សូមចូលទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Hang Embellishment

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកាតំណាង ព្រះនាងមណ្ឌាទេវី
ពេជ្រ សូលីកាតំណាង ព្រះនាងមណ្ឌាទេវី
ពេជ្រ សូលីកាតំណាង ព្រះនាងមណ្ឌាទេវី
ពេជ្រ សូលីកាតំណាង ព្រះនាងមណ្ឌាទេវី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា