រាជធានីភ្នំពេញ ៖ ថ្មីៗនេះ ក្រសួងសុខាភិបាល បានដាក់ចេញនូវ ការតាមដានរោគសញ្ញា និងការថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ដោយសារតែ ចំនួនអ្នកឆ្លងក្នុង មូលដ្ឋានរាជធានីភ្នំពេញ មានចំនួនកើនឡើងយ៉ាងច្រើន ជាហេតុធ្វើឲ្យ ការរៀបចំទីកន្លែងសម្រាកព្យាបាល ជូនបងប្អូនវិជ្ជមានកូវីដ១៩ មានការយឺតយ៉ាវ ដែលខណៈនេះ ក្រសួង បានសហការជាមួយ អាជ្ញាធររាជធានីភ្នំពេញ ដើម្បីបន្តរៀបចំកន្លែងថ្មី ជាបន្តបន្ទាប់។
ទន្ទឺមនឹងនេះ ដោយសារការ យឺតយ៉ាវទាំងនេះ ក្រសួងបានប្រកាស ពីវិធីសាស្ត្រព្យាបាលជំងឺកូវីដ១៩ នេះ នៅតាមផ្ទះ ជាក់ស្តែង ដូចជា រោគសញ្ញា និងការប្រើប្រាស់ឱសថព្យាបាល ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ក្នុងករណីគ្មានរោគសញ្ញា បងប្អូន ពុំចាំបាច់ប្រើឱសថព្យាបាលទេ តែផ្ទុយទៅវិញ ប្រសិនបើ មានរោគសញ្ញាស្រាល ដូចជា កម្តៅលើស ៣៧.៥ ឈឺសាច់ដុំ ឈឺបំពង់ក ៖ ចំពោះ មនុស្សពេញវ័យ ឫកុមារចាំពី ៣០គីឡូក្រាមឡើង ត្រូវប្រើ ប៉ារ៉ាសេតាម៉ុល ៥០០ម.ក្រាម ១ថ្ងៃ ៣ដង ហើយ ចំពោះ កុមារ (២០ទៅ ២៩គីឡូក្រាម) ត្រូវប្រើ ប៉ារ៉ាសេតាម៉ុល ៣០០ម.ក្រ ១ថ្ងៃ ៣ដង។
លើសពីនេះទៅទៀត ប្រសិនបើមានរោគសញ្ញាបន្ថែមដូចជា តឹងច្រមុំ ឫហៀរសំបោរ ឫក្អក (មាន ឫមិនមានស្លេស្ម)៖ចំពោះ មនុស្សពេញវ័យ ឫកុមារអាយុចាប់ពី ៦ឆ្នាំឡើង ត្រូវប្រើ ប្រូម៉ិចស៊ីន ៨ម.ក្រ ១ថ្ងៃ ៣ដង ឫ សេទីរីហ្ស៉ីន ១០ម.ក្រ ១ដង ក្នុងមួយថ្ងៃ។
មិនតែប៉ុណ្ណោះ អ្នកជំងឺត្រូវ អនុវត្តវិធានការសុខាភិបាល ក្នុងរយៈពេលព្យាបាល នៅតាមផ្ទះ ទាំង ៨ចំណុច ដូចខាងក្រោម ថែមទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]